en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​ដើរតួ​ជា​ចៅក្រម​ ខណៈ​អ្នកជំនាញ​យល់​ស្រប​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​សម្ដេច​ ហ៊ុន​ សែន​ បាន​រិះគន់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា​ តាំងខ្លួន​ជា​ចៅក្រម​ជំនួស​តុលាការ​ ខណៈ​បាន​ធ្វើ​អត្ថា ធិប្បាយ​ព្យាករណ៍​ទុក​ហួស​ពី​ដែន​សមត្ថកិច្ច​តុលាការ​ទៅ​ទៀត​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​១៤​ មក​រា​ នៅ​សណ្ឋាគារ​សុខា​ ក្នុង​រាជធានី​ភ្នំពេញ​។​ យ៉ាងណា​អ្នក​ជំនាញ​សារព័ត៌មាន​មួយ​ចំនួន​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ តែ​ពេល​ខ្លះ​អ្នក​សារព័ត៌មាន​អាច​សរសេរ​អត្ត​បទ​បែប​ទស្សនៈ​ ឬ​ វិភាគ​ដោយ​ព្យាករណ៍​លទ្ធផល​ទុក​បាន​។​

 

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ក្នុង​វេទិកា​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​សារព័ត៌មានច្រើន​តែ​ហួស​ព្រំដែន​វិជ្ជាជីវៈ​របស់​ខ្លួន​ ហើយ​ជា​គំនិត​វិនិច្ឆ័យ​រឿង​មុន​តុលាការ​ធ្វើ​សេចក្ដីសម្រេច​ទៅ​ទៀត​។​ សម្ដេច​បញ្ជាក់​ថា​ ការ​សន្និដ្ឋាន​មុន​ការ​កាត់សេចក្ដី​របស់​ចៅក្រម​ហើយ​មាន​ន័យ​ថា​ អ្នក​សារព័ត៌មាន​នោះ​ ដើរតួ​ជា​ចៅក្រម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។​ ​សម្តេច​ ហ៊ុន​ សែន​៖«​តួនាទី​របស់​ខ្លួន​ត្រឹម​បញ្ចេញ​ការ​ពិត​ខាង​នេះ​គេ​និយាយ​ដូចនេះ​ ខាង​នេះ​និយាយ​ដូច្នេះ​ស​និ្ន​ដ្ឋា​ន​បែប​ណា​ទុក​ឲ្យ​តុលាការ​គេ​ធ្វើការ​សន្តិ​ដ្ឋា​ន​ បើ​រឿង​និង​ឡើង​ក្តី​ដល់​តុលាការ​ទុក​ឲ្យ​គេ​សន្និដ្ឋាន​ស៊ើបអង្កេត​ យើង​ម្នាក់ឯង​គ្រាន់តែ​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​ម្នាក់​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ចៅក្រម​ហើយ​មិនមែន​ជា​ចៅក្រម​ស៊ើបអង្កេត​»​។​

យ៉ាងណា​ក៏​ដោយ​ប្រមុខ​រដ្ឋាភិបាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ថ្លែង​ថា​ មិនមែន​ជា​ការ​ប្រដៅ​ ឬ​ស្ដីបន្ទោស​អ្វី​ទេ​ គឺ​ ហៅ​មក​ជួប​គ្នា​ដើម្បី​ជា​ការ​លើកទឹកចិត្ត​វិជ្ជាជីវៈ​កាន់តែ​រឹង​មាំ​និង​មាន​ប្រយោជន៍​។​ តែ​ជាមួយ​គ្នា​នេះ​ សម្ដេច​នៅ​តែ​សន្យា​បើកចំហ​សេរីភាព​សារព័ត៌មាន​ដដែល​។​

​ជុំវិញ​ប្រសាសន៍​របស់​សម្តេច​នេះ​ អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​បាន​បង្ហាញ​ជំហរ​គ្រាំ​ទ្រ​ថា​ ពិតជា​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ប្រើប្រាស់​តួនាទី​ហួស​ព្រំដែន​ជា​អ្នករាយការណ៍​ព័ត៌មាន​។​

សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស
សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស

​សាស្ត្រ​ចា​រ្យ​ផ្នែក​សារព័ត៌មាន​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ ហាក់​ទទួលស្គាល់​ថា​ ក្រមសីលធម៌​វិជ្ជា​ជីវៈ​អ្នក​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​ នៅ​មាន​កម្រិត​នៅឡើយ​។​ លោក​ ឈាន​ ណា​រិ​ទ្ធ​ យល់​ថា​ ពេល​ខ្លះ​អ្នក​សារព័ត៌មាន​ក៏​តួនាទី​ដូច​ជា​ចៅក្រម​ ឬ​ តុលាការ​បាន​ដែរ​ តែ​អ្នក​សារព័ត៌មាន​មិន​មាន​ឆន្ទានុសិទ្ធិ​ដូច​ចៅក្រម​ និង​តុលាការ​ឡើយ​។​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​៖«​សារព័ត៌មាន​ជា​តុលាការ​ជម្រើស​ចុង​ក្រោយ​ ប្រសិនបើ​មាន​អំពើ​អយុត្តិធម៌​ ក្រុមហ៊ុន​ ទៅ​ដ​ណ្តើ​ប់យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ខាង​ក្រុមហ៊ុន​គេ​អាង​គេ​មាន​មេធាវី​ មាន​លុយកាក​ច្រើន​អ​ញ្ចឹ​ង​គេ​តែងតែ​ឈ្នះ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រីក្រ​គាត់​គ្មាន​អ្នក​ណា​ពឹង​ទេ​ មាន​តែ​អ្នក​សារព័ត៌មាន​…..​យើង​ធ្វើ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ទៅ​ ភស្តុ​តាំង​គ្រប់គ្រាន់​បាន​បញ្ជាក់​ថា​ ដីធ្លី​ដែល​មាន​វិវាទ​ជា​របស់​ពលរដ្ឋ​ ធ្វើ​ឲ្យ​អាជ្ញាធរ​ ក៏​ដូច​តុលាការ​ គាត់​ធ្វើការ​សម្រេចចិត្ត​ដោយ​យុត្តិធម៌​ សម្រេច​បាន​យ៉ាង​ត្រឹមត្រូវ​»​។​

អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​ម្នាក់​ទៀត​ លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ម​អ្នកការ​សែត​កម្ពុជា​ ក៏​យល់​ស្រប​ទៅ​ប្រសាសន៍​របស់​សម្តេច​ដែរ​ថា​ អ្នក​សារ ព័ត៌មាន​មិន​ត្រូវ​ដើរតួ​នាទី​ជា​ចៅក្រម​ ឬ​ តុលាការ​ឡើយ​។​ ប៉ុន្តែ​លោក​ថា​ អ្នក​សារព័ត៌មាន​អាច​សរសេរ​អត្ត​បទ​បែប​ទស្សនៈ​ ឬ​ វិភាគ​។​ លោក​ ប៉ែន​ បូ​ណា​៖«​​យើង​អ្នកការ​សែត​ យើង​មាន​តួនាទី​ត្រឹម​រាយការណ៍​ព័ត៌មាន​ ហើយ​អាច​ផ្តល​បទ​វិភាគ​ផ្តល់​ហេតុផល​ ឬ​ យើង​គិត​ថា​ ជា​ផ្តល់​ដំណោះ ស្រាយ​ ជា​គំនិត​របស់​យើង​ គំនិត​របស់​អ្នកវិភាគ​ផ្សេងៗ​ តែ​យើង​មិន​អាច​កាត់សេចក្តី​..​ មាន​ជម្លោះ​ពីរ​នាក់​ ស្រាប់តែ​ អ្នក​នេះ​ខុស​ អ្នក​ត្រូវ​ អ​ញ្ចឹ​ង​ វា​មិន​ត្រឹមត្រូវ​តាម​អាជីព​វិជ្ជាជីវៈ​ទេ​»។​

យ៉ាង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​សម្តេច​ ហ៊ុន​ សែន​ និង​អ្នក​សារព័ត៌មាន​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ត្រូវ​ប្រកាន់​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​មិន​ត្រូវ​លក់​វិជ្ជាជីវៈ​ជាមួយនឹង​ការ​បញ្ចប់រឿង​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ ហើយ​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​មាន​កំហុស​ណាមួយ​នោះ​៕

Share

ព័ត៌មានទាក់ទង

Image