en     km
en     km

គ​.​ជ​.​ប​ នឹង​បើក​សវនាការ​ដោះស្រាយ​បណ្តឹង​ករណី​ជនជាតិ​វៀតណាម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​ ៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ នឹង​បើក​សវនាការ​ជា​សាធារណៈ​លើ​ពាក្យបណ្តឹង​ដែល​គេ​សង្ស័យ​ថា​ មាន​ជនជាតិ​វៀតណាម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ នា​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែមករា​ ឆ្នាំ​២០១៧​ ស្អែក​នេះ​។​

ពលរដ្ឋពិនិត្យបញ្ជីឈ្មោះនៅក្នុងសាលាសង្កាត់ទួលសង្កែ។រូបភាពពីWMC(ថតដោយ ស្រីអូន)
ពលរដ្ឋពិនិត្យបញ្ជីឈ្មោះនៅក្នុងសាលាសង្កាត់ទួលសង្កែ។រូបភាពពីWMC(ថតដោយ ស្រីអូន)

​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បិទ​បញ្ជី​ពិនិត្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ នៅ​ថ្ងៃអាទិត្យ​ ទី​១៥​ ខែមករា​នេះ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ប្រមាណ​ ២០​ ករណី​ ខណៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បាន​ប្រមាណ​ជាង​ ៧០០​ពាក្យបណ្តឹង​។​

លោក​ ហង្ស​ ពុទ្ធា​ បន្ត​ថា​ ពាក្យបណ្តឹង​ដែល​ គ​.​ជ​.​ប​ ទទួល​បាន​នោះ​ គឺ​ទាក់ទង​នឹង​ករណី​ដែល​គេ​សង្ស័យ​ថា​មាន​ជនជាតិ​វៀតណាម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បញ្ហា​នេះ​លោក​ថា​ គ​.​ជ​.​ប​ នឹង​បើ​សវនាការ​ដោះស្រាយ​បណ្តឹង​ទាំងនោះ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែមករា​ស្អែក​នេះ​។​

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រសិនបើ​ គ​.​ជ​.​ប​ រក​ឃើញ​ថា​អ្នក​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ជនអន្តោប្រវេសន៍​ គ​.​ជ​.​ប​ និង​សម្រេច​លុប ឈ្មោះ​ជន​ទាំងនោះ​ចេញពី​បញ្ជី​របស់​ គ​.​ជ​.​ប​ តែបើ​រក​ឃើញ​ថា​ ជន​នោះ​ទទួល​បាន​សញ្ជាតិ​ត្រឹមត្រូវ​វិញ​ គ​.​ជ​.​ប​ និង​មិន​លុបឈ្មោះ​ជន​ទាំងនោះ​ចេញ​ទ្បើ​យ​។​ «​ គ​.​ជ​.​ប​ កំពុង​តែ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ជា​អ្នក​កំណត់​ រួម​មាន​ខាង​អន្តោប្រវេសន៍​ ហើយ​ខាង​ក្រសួងមហាផ្ទៃ​ដើម្បី​កំណត់​នូវ​អត្តសញ្ញាណ​របស់​ពលរដ្ឋ​នីមួយៗ​ប្រសិនបើ​ក្រសួងមហាផ្ទៃ​លោក​ផ្តល់​ភស្តុ​តាង​ថា​អ្នក​ហ្នឹងឯង​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​អន្តោប្រវេសន៍​ គ​.​ជ​.​ប​ នឹង​ធ្វើការ​លុបឈ្មោះ​ ផ្ទុយ​ទៅ​វិញ​បើសិនជា​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា​អ្នក​ហ្នឹងឯង​មាន​សញ្ជាតិ​ត្រឹមត្រូវ​ គាត់​ទទួល​រង​ការ​ចោទប្រកាន់​ទេ​នោះ​ គ​.​ជ​.​ប​ និង​មិន​ចាត់វិធានការ​អី​ទាំងអស់​ទៅ​លើ​បញ្ជី​បោះ​ឆ្នោត​»​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ករណី​បាត់ឈ្មោះ​ពលរដ្ឋ​ជាង​ ១០០​ នាក់​ក្នុង​បញ្ជី​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជក់​ថា​ គ​.​ជ​.​ប​ នឹង​បញ្ចូល​ឈ្មោះ​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ វិញ​បន្ទាប់​ពី​ គ​.​ជ​.​ប​ រក​ឃើញ​ថា​ពួក​គេ​ពិតជា​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពិតប្រាកដ​មែន​។​

គួរ​បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លើ​ប្រព័ន្ធ​ទិន្នន័យ​កុំព្យូទ័រ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​ ៤​ មិថុនា​ឆ្នាំ​ ២០១៧​ មាន​ជិត​ ៨​ លាន​នាក់​៕​

Share

Image
Image
Image