en     km
en     km

ក្រុង​ប៉េ​កាំ​ង​ប្រកាស​ថា​ គ្មាន​ការ​ចរចា​ក្នុង​គោលការណ៍​ចិន​តែ​មួយ​នោះ​ទេ​

Share

​សៀង​ហៃ​ ៖​ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៤​ ថា​ គោលការណ៍​ ចិន​តែ​មួយ​ របស់​ខ្លួន​ គឺ​គ្មាន​មូលដ្ឋាន​ចរចា​នយោបាយ​រវាង​ចិន​ និង​អា​មេ​រិ​ក​ឡើយ​ ហើយ​ចិន​ក៏​ជម្រុញ​ឱ្យ​ ភាគី​ពាក់ព័ន្ធ​ ដូច​ជា​សហរដ្ឋ​អា​មេ​រិច​ គួរ​ទទួលស្គាល់​ពី​ភាព​ប្រែប្រួល​នៃ​បញ្ហា​តៃវ៉ាន់​។​

chinatawan-thum

​សេចក្តីអធិប្បាយ​នេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន​ ដែល​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​លើ​ការ​កត់សម្គាល់​ របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ទើប​ជាប់​ឆ្នោត​លោក​ Donald​ Trump​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​ Wall​ Street​ Journal​ ដែល​លោក​ ត្រាំ​ បាន​និយាយ​ថា​ គោលនយោបាយ​ចិន​តែ​មួយ​ គឺ​អាច​ចរចា​បាន​។​

​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​ មក​ សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា​ តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​ ប៉ុន្តែ​ Trump​ បាន​ធ្វើការ​តវ៉ា​ការទូត​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ ដោយ​លោក​ត្រាំ​បាន​ទទួល​លើក​សរសើរ​ និង​អបអរសាទរ​ជ័យ​ជំនះ​ក្នុង​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ដោយ​លោកស្រី​ប្រធានាធិបតី​ សៃ​អ៊ី​ង​វិ​ន​ បាន​ហៅ​ទូរស័ព្ទ​ពី​កោះ​តៃវ៉ាន់​ទៅ​ កាលពី​ថ្ងៃ​ទី​០២​ ធ្នូ​ ឆ្នាំ​២០១៦​ ៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image