en     km
en     km

សេចក្តីថ្លែងការណ៍​រួម​ ៖​ ចិន​និង​វៀតណាម​ គ្រប់គ្រង​ ផ្នែកខុស​គ្នា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​

Share

​សៀង​ហៃ​ ៖​ ប្រទេស​ចិន​ និង​ វៀតណាម​ បាន​សន្យា​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៤​ មក​រា​  ដើម្បី​គ្រប់គ្រង​ផ្នែក​ខុស​គ្នា​របស់​ពួក​គេ​ និង​ការពារ​សន្តិ ភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ការ​ឱ្យ​ដឹង​ដូចនេះ​ ធ្វើ​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដែល​បាន​ចេញផ្សាយ​ក្នុងអំឡុងពេល​ដំណើរ​ទស្សន កិច្ច​មួយ​របស់​ប្រធាន​គណ​បក្សកុម្មុយនិស្ត​វៀតណាម​លោក​ ងៀង​ ភូ​ជុង​(Nguyen​ Phu​ Trong)​ ទៅ​កាន់​ប្រទេស​ចិន​។​

សកម្មភាពនាវាចរនៅសមុទ្រចិនខាងត្បូង។រូបភាពReuters
សកម្មភាពនាវាចរនៅសមុទ្រចិនខាងត្បូង។រូបភាពReuters
សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​រដ្ឋ​ចិន​ ស៊ី​ន​ហួ​ និយាយ​ថា​ បន្ទាប់​ពី​ការ​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ លើ​ការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​នូវ​ភាព​ខុស​គ្នា​នៃ​ដែនសមុទ្រ​របស់​ពួក​គេ​ ដោយ​ជៀសវាង​សកម្មភាព​ដែល​មាន​ភាព​ស្មុគស្មាញ​ និង​ការ​បង្កើន​ភាព​តានតឹង​ ការ​ការពារ​សន្តិភាព​ ព្រមទាំង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​នេះ​បញ្ជាក់​ថា​ ថ្នាក់ដឹកនាំ​ចិន​ និង​វៀតណាម​ តែងតែ​ជួប​គ្នា​ជា​ទៀងទាត់​ ដើម្បី​ពិភាក្សា​ជុំវិញ​ផលប្រយោជន៍​រួម​របស់​ពួក​គេ​ជា​លក្ខណ​មិត្តភក្តិ​តាម​បែប​ប្រពៃណី​ និង​ជា​ប្រទេស​ជិតខាង​ល្អ​។​ យ៉ាងណា​ពាក្យបណ្តឹង​បញ្ហា​ប៉ះទង្គិច​នៃ​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយទៅជា​ប្រភព​សំខាន់​មួយ​នៃ​ភាព​តានតឹង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ យ៉ាង​ពេញលេញ​ និង​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ប្រព្រឹត្តិ​ (DOC)​ របស់​ភាគី​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​ព្យាយាម​បញ្ចប់​ឱ្យ​បាន​ឆាប់រហ័ស​នៃ​ក្រម​ប្រតិបត្តិ​ (COC)​ នៅ​លើ​មូលដ្ឋាន​នៃ​ការ​មូលមតិ​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​ DOC​ នេះ​។​

​កាលពី​ខែកញ្ញា​ ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជី​ន​ពីង​ បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ដោយ​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាម​រយៈ​ការ​ចរចា​។​

ប្រទេស​ចិន​បាន​អះអាង​ថា​ ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​កន្លែង​អាច​រក​ប្រាក់​ចំនូល​ ប្រហែល​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ឆ្លងកាត់​ដែនសមុទ្រ​នេះ​រាល់​ឆ្នាំ​។​ ប្រទេស​ប្រ៊ុ​យ​ណេ​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ និង​តៃវ៉ាន់​ និង​វៀតណាម​ ផង​ដែរ​ បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​ដែនសមុទ្រ​នេះ​ ដោយ​ជឿ​ថា​ដែនសមុទ្រ​ មាន​មាន​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image