en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​លក់​វិជ្ជាជីវៈ​របស់​ខ្លួន​

Share

​ភ្នំពេញ​ ៖​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ ប្រកាន់​វិជ្ជាជីវៈ​របស់​ខ្លួន​ ដោយ​កុំ​លក់​វិជ្ជាជីវៈ​ជាមួយនឹង​ការ​បញ្ចប់រឿង​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ ហើយ​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​មាន​កំហុស​ណាមួយ​នោះ​។​

សម្ដេច​ ហ៊ុន​ សែន
សម្ដេច​ ហ៊ុន​ សែន
ការ​ថ្លែង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដូចនេះ​ នៅ​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅ​យប់​ថ្ងៃ​ល្ងាច​ទី​១៤​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​ នៅ​សណ្ឋា គារ​សុខា​ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្ដេច​បាន​បញ្ជាក់​ថា​ បើ​អ្នកលក់​វិជ្ជាជីវៈ​ឱ្យ​គេ​ ឬ​ត្រូវ​គេ​ទិញ​បានឱ្យ​បិទ​ការ​ចុះ​ផ្សាយ​ គឺ​មាន​ន័យ​ថា​ អស់លោក​បាន​ធ្វើ​បាត់បង់​តម្លៃ​របស់​ខ្លួន​ ហើយ​ធ្វើ​ឱ្យ​មុខរបរ​ខ្លួន​ធ្លាក់​ការ​គាំទ្រ​ពី​អ្នក​ស្ដាប់​ និង​អ្នក​អាន​ ។​

សម្ដេច​បានឱ្យ​ដំបូន្មាន​ទៀត​ថា​ ការ​បញ្ចេញ​ព័ត៌មាន​ ឬ​ផ្សាយ​ព័ត៌មាន​ ត្រូវជា​ព័ត៌មាន​ពិត​ និង​មាន​វិជ្ជាជីវៈ​ បើ​ពុំនោះ​ទេ​ ព័ត៌មាន​របស់​វិទ្យុ​ ឬ​ ស្ថា​នី​ទូរទស្សន៍​ ឬ​គេហទំព័រ​នោះ​ គេ​លែងឱ្យ​តម្លៃ​ ដែល​ធ្វើ​ឱ្យ​ថយ​ចុះ​អ្នក​តាមដាន​ព័ត៌មាន​របស់​ស្ថាប័ន​នោះ​។​

ជាមួយ​គ្នា​នោះ​ ប្រមុខ​រដ្ឋាភិបាល​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ កុំ​ខ្លាច​គេ​ប្ដឹង​ បើ​ខ្លួន​ធ្វើ​ត្រូវ​តាម​វិជ្ជាជីវៈ​។​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​សម្ដេច​ ហ៊ុន​ សែន​ ក្នុង​ឋានៈ​ជា​អ្នក​នាយក​រដ្ឋមន្ត្រី​ ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ មុន​មួយ​ថ្ងៃ​សម្ដេច​ ចេញ​ទៅ​កាន់​ប្រទេស​ស្វិ​ស​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង