en     km
en     km

ក្រសួងបរិស្ថាន​បដិសេធ​របាយការណ៍​អង្គការ​ NASA​ ករណី​បាត់បង់​គម្រប​ព្រៃឈើ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​បំភ្លឺ​បដិសេធ​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ NASA​ ចំពោះ​ទិន្នន័យ​ ១៤,៤​ ភាគរយ​ថា​ មិនមែន​ជា​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​មធ្យម​ប្រចាំឆ្នាំ​ ចាប់ពី​ ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០១៤​នោះ​ទេ​។​ ជុំវិញ​ការ​បដិសេធ​របស់​ក្រសួងបរិស្ថាន​នេះ​ អ្នក​ការពារ​ធនធានធម្មជាតិ​រិះគន់​ថា​ គ្រាន់តែ​ជា​លេស​ឆ្លើយ​ការពារ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​

 

គំនូរតាងផែនទីកម្ពុជាដែលបង្ហាញពីការបាត់បងព្រៃឈើ។រូបភាពហ្វេសប៊ុកNaSa
គំនូរតាងផែនទីកម្ពុជាដែលបង្ហាញពីការបាត់បងព្រៃឈើ។រូបភាពហ្វេសប៊ុកNaSa
ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​បំភ្លឺ​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ NASA​ បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា​ រវាង​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​ ២០១៤​ អត្រា​នៃ​ការ​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​រហូត​ដល់​ ១៤,៤​ ភាគរយ​។​ បើ​គិត​ជា​តួលេខ​ កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​សរុប​ចំនួន​ ១,៤៤​ លាន​ហិច​តា​ ឬ​ ៥៥៦០​ គីឡូ​ម៉ែត្រការ៉េ​។​

​ចេញ​សេចក្តី​បំភ្លឺ​ក្រសួងបរិស្ថាន​៖«​ក្រសួង​បាន​បញ្ជាក់​ថា​ ទិន្នន័យ​ ១៤,៤​ ភាគរយ​ របស់​អង្គការ​NASA​ នេះ​ គឺ​ បង្ហាញ​ពី​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការ​បាត់បង់​គ​ម្រ​ម​ព្រៃឈើ​ ដែល​មិនមែន​ជា​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​មធ្យម​ប្រចាំឆ្នាំ​ ចាប់ពី​ ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០១៤​នោះ​ទេ​»​។​
​បើ​យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួងបរិស្ថាន​បាន​បន្ថែម​ថា​ របាយការណ៍​របស់​អង្គការ​ NASA​ ស្តី​ពី​«​ព្រៃឈើ​កម្ពុជា​កំពុង​បាត់បង់​»​ បាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ​កាលពី​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​។​

ជុំវិញ​ក្រសួងបរិស្ថាន​បដិសេធ​របាយការណ៍​អង្គការ​ NASA​នេះ​ សកម្មជន​ព្រៃឈើ​ បាន​ហៅ​ការ​បដិសេធ​របស់​ក្រសួង​ថា​គ្រាន់តែ​លេស​ដើម្បី​ឆ្លើយ​ការពារ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​forest

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ និង​ ជា​សកម្មជន​ព្រៃឈើ​មាន​ថេរ​ដីកា​ថា​ រដ្ឋាភិបាល​គួរតែ​ទទួលស្គាល់​អំពី​ការ​កាប់​បំផ្លាញ់​ព្រៃឈើ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​៖«​ស្រុក​ខ្មែរ​មានការ​កាប់​បំផ្លាញ់​យ៉ាង​គំហុក​ ហើយ​ការ​ឆ្លើយ​យ៉ាង​ដូច្នេះ​ គ្រាន់តែ​ជា​ការពារ​ ហើយ​លាង​នៅ​កំហុស​របស់​ខ្លួន​ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ ការ​កាប់​បំផ្លាញ់​ព្រៃ​ ប្រជាជន​ខ្មែរ​មួយ​នរ​គ​ដឹង​តើ​ថា​ ព្រៃឈើ​វា​អស់​ ហើយ​ការ​ទប់ស្កាត់​បាន​តិចតួច​បំផុត​។​ រដ្ឋាភិបាល​បើ​មែន​តែ​ន​តាម​អ​ត្មា​គិត​ថា​មិន​គួរ​ឆ្លើយ​បដិសេធ​ និង​សម្តែង​ការ​សោក ស្តាយ​ទេ​ គួរតែ​និយាយ​ពី​ការ​ប្រឹងប្រែង​និង​ការ​ចូលរួម​ទប់ស្កាត់​ ហើយ​ទទួលស្គាល់​ថា​ ស្រុក​ខែ្ម​រ​មានការ​កាប់​បំផ្លាញ់​ព្រៃឈើ​មែន​»​។​

លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ហៅ​ថា​ NGOFUROM​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​ថា​ តាម​របាយការណ៍​មួយ​សិក្សា​ដោយ​អ្នក​ឯករាជ្យ​បាន​បង្ហាញ​ថា​ ព្រៃឈើ​នៅ​កម្ពុជា​មាន​ចំនួន​ ២៨​ ភាគរយ​ លើ​ផ្ទៃដី​ទូ​ទាំំ​ង​ប្រទេស​។​ លោក​ថា​ ចំនួន​នេះ​ ហាក់ដូចជា​ផ្ទុយ​ទៅ​និង​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​រក​ឃើញ​ថា​ ព្រៃឈើ​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៦០​ ភាគរយ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​  សុ​វ​ណ្ណា​រ៉ា​ ថា​ចំនួន​ព្រៃឈើ​កម្ពុជា​មានការ​ថយ​ចុះ​យ៉ាង​ពិតប្រាកដ​។​ លោក​ តឹក​ វ​ណ្ណា​រ៉ា​៖«​ខាង​របាយការណ៍​របស់​រដ្ឋាភិបាល​លោក​ថា​ គម្រប​ព្រៃឈើ​មាន​ ៦០​ ភាគរយ​ ហើយ​ក្នុង​របាយការណ៍​មួយ​ចំនួន​ទៀត​ គម្រប​ព​ញ​រៃ​ឈើ​សល់​ ៤៨​ ភាគរយ​។​ ហើយ​របាយការណ៍​ចុង​ក្រោយ​ របាយការណ៍​ចុង​ក្រោយ​ របាយការណ៍​ទី​៣​ សិក្សា​ដោយ​អ្នក​ឯករាជ្យ​ពី​ខាងក្រៅ​ថា​ ព្រៃឈើ​ ២៨​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ អ​ញ្ចឹ​ង​របាយការណ៍​និង​មាន​លក្ខណៈ​ខុស​គ្នា​ដែរ​ទាំង​៣​របាយការណ៍​នេះ​ ដោយ​យោង​ទៅ​តាម​ទំហំ​ វិធីសាស្ត្រ​ នៃ​ការ​ស្រាវជ្រាវ​»​។​

​តាម​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ហៅ​ថា​ NGO​ FUROM​ បញ្ជាក់​ថា​ បញ្ហា​ចម្បង​ជាងគេ​នៃ​ការ​បាត់បង់​ព្រៃឈើ​ គឺ​មក​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​។​ លោក​ថា​ តាម​របាយការណ៍​របស់​អង្គការ​លោក​បាន​រក​ឃើញ​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិ យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២៦៧​ ក្រុមហ៊ុន​ លើ​ទំហំ​ផ្ទៃដី​ជាង​ ១​ លាន​ ៥​ សែន​ ហិ​កតា​ ចាប់តាំងពី​ឆ្នាំ​ ១៩៩៥​ រហូត​មក​ដល់​ ឆ្នាំ​ ២០១៥​។​ តែ​យ៉ាងណា​លោក​ថា​ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ និង​ធ្វើ​កំណែ​ទម្រង់ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕


Share

ព័ត៌មានទាក់ទង

Image