en     km
en     km

ដើមបណ្តឹង​ CNRP​ សម្រេច​ប្តឹង​ករណី​មិន​លុបឈ្មោះ​ជនបរទេស​ទៅ​សមត្ថកិច្ច​ គ​.​ជ​.​ប​ មួយ​ជាន់​ទៀត​

Share

​ភ្នំពេញ​៖​ ភ្នាក់ងារ​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​សង្កាត់​អូរ​ឫស្សី​ទី​ ១​ បាន​សម្រេច​ប្តឹង​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ ករណី​មិន​លុបឈ្មោះ​ជនបរទេស​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​។​ យ៉ាងណា​ ចៅសង្កាត់​បាន​បើក​ឱ្យ​ប្ដឹង​រឿង​នេះ​ថែម​ទៀត​ទៅ​ថ្នាក់លើ​។​

 

ពលរដ្ឋក្នុងសង្កាត់ទួលសង្កែ ទៅពិនិត្យឈ្មោះនៅការិយាល័យវត្ត ញាណ រង្សី។រូបភាពពីWMC(ថតដោយ ស្រីអូន)
ពលរដ្ឋក្នុងសង្កាត់ទួលសង្កែ ទៅពិនិត្យឈ្មោះនៅការិយាល័យវត្ត ញាណ រង្សី។រូបភាពពីWMC(ថតដោយ ស្រីអូន)
កាលពី​ថ្ងៃ​ទី​ ១២​ ខែមករា​ សាលាសង្កាត់​អូរ​ឫស្សី​ទី​ ១​ បាន​បើក​សវនាការ​រយៈពេល​មួយ​ថ្ងៃ​លើ​ករណី​ បណ្តឹង​របស់​ភ្នាក់ងារ​អង្កេត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ សុំ​ឲ្យ​លុបឈ្មោះ​ជនបរទេស​ដែល​សង្ស័យ​ថា​ ជា​ជនជាតិ​វៀតណាម​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​

យ៉ាងតិច​ជនបរទេស​ចំនួន​ ៧១​នាក់​ ដែល​សង្ស័យ​ថា​ ជា​ពលរដ្ឋ​វៀតណាម​ ត្រូវ​បាន​ភ្នាក់ងារ​អង្កេត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​នេះ​ បាន​ប្ដឹង​សុំ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​ ជី​ សុខ​ល​ ភ្នាក់ងារ​អង្កេត​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ មក​រា​នេះ​ថា​ ចៅសង្កាត់​អូរ​ឫស្សី​ទី​ ១​ បាន​បដិសេធ​មិន​លុបឈ្មោះ​ជនបរទេស​ចំនួន​ ៤៨​នាក់​ នៅ​ក្នុង​ចំណោម​ជនបរទេស​ ៧១​ នាក់​។​

ករណី​មិន​លុបឈ្មោះ​នាំ​ឲ្យ​លោក​ ជី​ សុខ​ល​ ភ្នាក់ងារ​អង្កេត​ការ​បោះ​ឆ្នោត​គណបក្សប្រឆាំង​សម្រេច​ប្តឹង​បន្ត​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​។​ លោក​ ជី​ សុខ​ល​៖«​ខ្ញុំ​រក្សា​ និង​តម្កល់​ពាក្យបណ្តឹង​ខ្ញុំ​ បញ្ជូន​បន្ត​ទៅ​ទៀត​ ដោយ​ខ្ញុំ​ ប្រហែលជា​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​ទៅ​មេធាវី​»​។​
​ទោះបី​យ៉ាង​ លោក​ សុខ​ល​ បាន​សម្រេច​ដក​ពាក្យ​ចំនួន​ ២៣​ នាក់​ ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ ៧១​ នាក់​ ព្រោះ​ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។​

ក្នុង​សវនាការ​នេះ​ ចៅសង្កាត់​អូរ​ឫស្សី​ទី​១​ សម្រេច​មិន​លុបឈ្មោះ​ដែល​គេ​សង្ស័យ​ ដោយ​សំអាង​ថា​ អ្នក​ទាំំ​ង​នោះ​ មាន​ឯកសារ​ត្រឹមត្រូវ​ស្រប​តាម​លក្ខ​ខ័​ណ្ឌ​របស់​គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ អាច​រក្សា​ឈ្មោះ​ពួក​គេ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​ លោកស្រី​ ភួង​ ល​ក្ខិ​ណា​ ចៅសង្កាត់​រង​ទី​មួយ​ លើក​ឡើង​ថា​ ក្នុង​សំណុំរឿង​នេះ​ច្បាប់​ មិន​បាន​បើក​សិទ្ធិ​ទូលំទូលាយ​នោះ​ ទេ​។​ លោកស្រី​ ភួង​ ល​ក្ខិ​ណា​៖«​សង្កាត់​ខ្ញុំ​គ្រាន់តែ​បំភ្លឺ​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​អ្វីខ្លះ​ ឯកសារ​ ភស្តុ​តាង​ អ្វីខ្លះ​ បើ​មាន​គ្រប់គ្រាន់​វា​ចប់​ ហើយ​បើ​លោក​ចង់​សួរ​ដេញដោល​ជន​និង​អន្តោប្រវេសន៍​ ឬ​ជនបរទេស​ បញ្ហា​និង​ពេល​ចប់​សវនាការ​គឺ​ លោក​អញ្ជើញ​ឡើង​ទៅ​លើ​ទៀត​ ព្រោះ​នេះ​ជា​ថ្នាក់លើ​ ហួស​ដែន​សម​ត្ថិ​កិច្ច​សង្កាត់​ហើយ​»​។​

​ការ​ដោះស្រាយ​បណ្ដឹង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​បន្ថយ​វិវាទ​ការ​បោះ​ឆ្នោត​ខាង​មុខ​ ។​ បើ​បណ្ដឹង​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ហើយ​បែរជា​ទាត់​ចោល​ គឺជា​បញ្ហា​ចាស់​ដដែលៗ​។​

ពលរដ្ឋពិនិត្យបញ្ជីឈ្មោះនៅក្នុងសាលាសង្កាត់ទួលសង្កែ។រូបភាពពីWMC(ថតដោយ ស្រីអូន)
ពលរដ្ឋពិនិត្យបញ្ជីឈ្មោះនៅក្នុងសាលាសង្កាត់ទួលសង្កែ។រូបភាពពីWMC(ថតដោយ ស្រីអូន)
​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​ អង្គការ​ឃ្លាំង​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ និ​ហ្វិ​ច​ ទទួលស្គាល់​ថា​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មិន​មាន​សមត្ថកិច្ច​ លុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​ ។​ ប៉ុន្តែ​ មាន​សិទ្ធិ​យក​រឿង​នេះ​ ទៅ​តុលាការ​។​ លោក​បន្ត​ថា​ សមត្ថកិច្ច​ថ្នាក់លើ​ មាន​អំណាច​រឿង​នេះ​ ជា​ពិសេស​តុលាការ​អាច​បដិសេធ​រឿង​នេះ​បាន​។​លោក​ពន្យល់​ថា​ ជនបរទេស​មានឈ្មោះ​បោះ​ឆ្នោត​ ថា​តើ​ផ្អែក​លើ​ ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ​កម្រិត​ណា​។​ លោក​ សំ​ គ​ន្ធា​មី​៖«​ដើម្បី​ចង់​ដឹង​ថា​ អត្ត​សញ្ញា​តិ​វា​ត្រឹមត្រូវ​កម្រិត​ណា​ ទាល់តែ​ធ្វើ​អូ​ឌិ​ត​ អូ​ឌិ​ត​អត្ត​សញ្ញា​តិ​ការ​ចេញ​វា​ខុស​ប៉ុន្មាន​ ត្រូវ​ប៉ុន្មាន​ ចង់​និយាយ​អ​ញ្ចឹ​ង​ បញ្ហា​និង​ទើប​យើង​រក​ឃើញ​ធ្វើ​សវ​នា​កម្ម​អត្ត​សញ្ញា​តិ​ទៅ​យើង​អាច​ដឹង​ការ​ចេញ​អត្តសញ្ញាណ​តិ​ត្រឹមត្រូវ​ប៉ុន្មាន​ភាគរយ​»​។​

​លោក​ សំ​ គ​ន្ធា​មី​ សវនាការ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ធ្វើ​ឡើង​ ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​ខេត្ត​មួយ​ចំនួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២​ មក​រា​ ឃើញ​ថា​ ឈ្មោះ​ជនបរទេស​មាន​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដែល​អ្នក​សង្កេតការណ៍​បក្ស​ប្រឆាំង​សុំ​លុប​នៅ​តែ​រក្សា​ទុក​ដដែល​។​

ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លើ​ប្រព័ន្ធ​ទិន្នន័យ​កុំព្យូទ័រ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ឆ្នាំ​ ២០១៧​ មាន​ជិត​ ៨​ លាន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image