អាមេរិក ៖ អង្គការសហប្រជាជាតិ ៖ លោកស្រី សាម៉ែនថា ផៅវ័រ(Samantha Power) ឯកអគ្គរដ្ឋទូតអាមេរិកកាលពីថ្ងៃសុក្រ ទី១៣ ខែមករា បានព្រមានថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកទៅអង្គការសហប្រជាជាតិ នឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ផលប្រយោជន៍អាមេរិក។ ការកាត់ជំនួយនេះអាចធ្វើឡើងមួយសប្តាហ៍មុនពេលដែលលោក Donald Trump បានចូលកាន់តំណែង។
ថ្លែងក្នុងសន្និសីទកាសែតចុងក្រោយរបស់ខ្លួន អ្នកស្រី Power បានប្រាប់អ្នកកាសែតថា ប្រទេសនានាដូចជារុស្ស៊ី និងចិន នឹងបានទទួលប្រយោ ជន៍ពីការថយចុះជំហររបស់ក្រុងវ៉ាស៊ីនតោននៅអង្គការសហប្រជាជាតិ ប្រសិនបើអាមេរិកកាត់បន្ថយជំនួយថវិកាមែននោះ។
«យើងដឹកនាំពិភពលោក ហើយផ្នែកមួយគឺដឹងនាំដោយអង្គការសហប្រជាជាតិ»នេះជាការលើកឡើងរបស់អ្នកស្រី Power ។ អ្នកស្រីបន្តថា៖«ប្រសិនបើយើងចងដៃរបស់យើងពីក្រោយខ្នង ឬដកអង្គការចេញពីកម្មវិធីនេះ ដើម្បីគាំទ្រដល់ការសម្របសម្រួលសន្តិភាព ឬការងារមនុស្សធម៌ នេះនឹងធ្វើឱ្យខូចប្រយោជន៍ដល់ផលប្រយោជន៍របស់អាមេរិកយ៉ាងខ្លាំង»។
អ្នកស្រី Power និយាយដូចនេះបន្ទាប់ពីមានច្បាប់មួយណែនាំដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលនឹងកាត់បន្ថយជំនួយទាំងអស់របស់សហរដ្ឋ អាមេរិកទៅអង្គការសហប្រជាជាតិ រហូតដល់មានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ទាមទារឱ្យបញ្ចប់នូវការតាំងទីលំនៅរបស់អ៊ីស្រាអែល ត្រូវបានទុកជានិរាករណ៍៕ប្រភព៖CNA