en     km
en     km

​សាលា​ឧ​ទ្ឋ​រណ៍​សម្រេច​ដោះ​លែង​ លោក​ ឌិន​ ពុ​ទ្ឋី​ ហើយ​

Share

ភ្នំពេញ​៖​ ទីបំផុត​ទៅ​ សភា​ស៊ើបសួរ​សាលា​ឧ​ទ្ឋ​រណ៍​បាន​សម្រេច​ដោះ​លែង​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ឌិន​ ពុ​ទ្ឋី​ បន្ទាប់​ពី​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មក​រា​ ២០១៧​។​ ការ​ដោះ​លែង​នេះ​តាម​បណ្តឹង​របស់​លោក​ គី​ម​ សុ​ជាតិ​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ឌិន​ ពុ​ទ្ឋី​។​

dinvuthy-pre
រូបក្នុងរង្វង់ក្រហម ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ឌិន​ ពុ​ទ្ឋី​ ត្រូវបាន​ដោះ​លែង

​លោក​ សុំ​ ចាន់​គា​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ ដែល​តាមដាន​រឿង​ក្ដី​របស់​លោក​ ឌិន​ ពុ​ទ្ឋី​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ លោក​ ឌិន​ ពុ​ទ្ឋី​ ត្រូវ​បាន​ដោះ​លែង​ ម៉ោង​ ៨​នៅ​ព្រឹក​នៅ​ថ្ងៃនេះ​ប៉ុន្តែ​លោក​ថា​ការ​ដោះ​លែង​នេះ​គ្រាន់​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។​

​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ រង​ការ​ចោទ​ថា​បាន​បើករថយន្ត​បុក​លោក​ វរៈសេនីយ៍ត្រី​ ឈាន​ ពិសិដ្ឋ​ នាយករង​ប៉ុស្តិ៍​នគរបាល​ អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ធ្នូ​២០១៦​។​

​ការ​ដោះ​លែង​លោក​ ឌិន​ ពុ​ទ្ឋី​ ក៏​គាប់​ជួន​បណ្ដាញ​សង្គម​ និង​ពលរដ្ឋ​ តវ៉ា​យ៉ាង​ខ្លាំង​ ដោយ​ចាត់​ទុក​ ជា​រឿង​អយុត្តិធម៌​៕

Share

ព័ត៌មានទាក់ទង

Image