ឥណ្ឌូនេស៊ី៖ អ្នកទេសចរណ៍បរទេសប្រមាណជា ៧០០នាក់ កកស្ទះរយៈពេល ២ថ្ងៃមកនេះ នៅលើកោះ បាលី ដោយសារតែអាជ្ញាធរអាកាសចរប្រទេសឥណ្ឌូនេស៊ីផ្អាកជើងហោះហើរ ប្រភេទ Tigerair ករណីសង្ស័យមានបញ្ហាបច្ចេកទេស។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC អាជ្ញាធរអាកាសចរបាលីបានផ្អាកការហោះហើររបស់ជើងយន្ដហោះនេះ តាំងពីថ្ងៃពុធ ដោយបណ្ដាលឱ្យអ្នកដំណើរយ៉ាងតិច ៧០០នាក់ ភាគច្រើនជាជនជាតិអូស្ដ្រាលីខកខានការវិលត្រឡប់ទៅប្រទេសវិញ។
តាមប្រភពដដែល យន្ដហោះ Tigerair ត្រូវដាក់ឱ្យដំណើរការនៅថ្ងៃសុក្រនេះ បើរកឃើញចំនុចសង្ស័យបច្ចេកទេសរបស់យន្ដហោះនេះឡើងវិញ។
កោះបាលី គឺជា តំបន់ទេសចរណ៍ល្បីល្បាញបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយភ្ញៀវទេសចរណ៍បរទេសភាគច្រើនជាជនជាតិអូស្ដ្រាលី ។ បើតាមរបាយការណ៍មួយឆ្នាំៗ ជនជាតិអូស្ដ្រាលីមកលេងកោះបាលី យ៉ាងតិច ១លាននាក់។ ប្រភព៖ BBC