ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តម្លៃប្រេងសាំងនៅកម្ពុជា បានឡើងដល់៣.៧៥០រៀល។ នេះបើយោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។ សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា តម្លៃសាំងធម្មតាត្រូវលក់ថ្លៃ ៣,៧៥០រៀលក្នុង ១លីត្រ, សាំងស៊ុបពែរ ៣,៨៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,៤៥០ រៀលក្នុង១លីត្រ។
គេ សង្កេតឃើញថា ពីមួយសប្តាហ៍ៗទៅមួយសប្តាហ៍ តម្លៃប្រេងសាំងនៅកម្ពុជា បានបន្តឡើងថ្លៃបន្តិចម្តងៗ។ បញ្ហានេះបានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ខណៈផ្លូវក៏នៅតែស្ទះ ដែលធ្វើឱ្យពួកគេចំណាយច្រើនទៅលើមធ្យោបាយធ្វើដំណើររាល់ថ្ងៃ។
កាលពីសប្តាហ៍មុន តម្លៃប្រេងសាំងធម្មតា ៣,៦៥០រៀលក្នុងមួយលីត្រ សាំងស៊ុបពែរ ៣,៧០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត ៣,៣០០រៀលក្នុងមួយលីត្រ៕