សហរដ្ឋអាមេរិកផ្ដល់ជំនួយទៅឱ្យប្រទេសថៃនូវទឹកប្រាក់ ៣លាន៥សែនបាត ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃដែលកើតមានជាប់គ្នាមួយសប្ដាហ៍ចុងក្រោយនេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Glyn Davies បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ហើយដែលស្រង់មកចុះផ្សាយដោយកាសែតថៃ The Nation លោកថា ៖ «តាងនាមឱ្យប្រជាជនអាមេរិក ខ្ញុំសូមចូលរួមនូវការសម្ដែងសោកស្ដាយ និងអាណិតអាសូតចំពោះប្រជាជនថៃនៅភាគខាងត្បូងប្រទេសដែលរងគ្រោះដោយសារទឹកជំនន់។ ក្នុងន័យនេះ ខ្ញុំសូមផ្ដល់ជំនួយបន្ថិចបន្ថួចនេះដើម្បីជាការជួយសង្គ្រោះពួកគាត់។ លោកឯកអគ្គរដ្ឋទូតថៃរូបនេះ បានផ្ដល់មូលនិធិតាមរយៈអង្គការសង្គ្រោះកុមារថៃ»។
រយៈពេលមួយសប្ដាហ៍នេះតំបន់ភាគខាងត្បូងនៃប្រទេសថៃ គឺ ប្រហែល ១១៧ស្រុក បានលិចលង់យ៉ាងខ្លាំងដែលបណ្ដាលឱ្យប្រជាជន ១លាន ១៨ម៉ឺននាក់ជួបរងគ្រោះ។តាមសេចក្ដីរាយការណ៍ខ្សែរថភ្លើងនៅតំបន់នោះបានផ្អាកដំណើរការទាំងស្រុង។ចំណែកឯជនរងគ្រោះបាត់បង់ជីវិត បានកើនឡើង ៤៦នាក់ ៕ The Nation