នៅទីបំផុតរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបើកនាវាចម្បាំងរបស់ខ្លួន ទៅចូលឆកសមុទ្រកោះតៃវ៉ាន់ ដែលនាំអោយទីក្រុងតៃប៉ិ ថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថា ជាការរំលោភបំពានដែនអធិបតេយ្យភាពរបស់ខ្លួន។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នាវាចម្បាំងដ៏ធំរបស់ចិននេះមានឈ្មោះ Liaoning ដោយបានបើកត្រឡប់មកវិញពីការធ្វើសមយុទ្ធនៃសមុទ្រចិនខាងត្បូង។
យ៉ាងនេះក្ដី អាជ្ញាធរចិននិយាយថា លោកមិនបានបើកនាវាចូលទៅដែនទឹករបស់កោះតៃវ៉ាន់នោះទេ ដោយអះអាងថា តំបន់នោះជាតំបន់ដែលគ្មានប្រទេសណាកំនត់ថាស្ថិតក្នុងព្រំដែនសន្ដិសុខរបស់ខ្លួនបានឡើយ។
តាមប្រភពដដែល កោះតៃវ៉ាន់ ភ្លាមមួយរំពេចន៍បានបញ្ចូនយន្ដហោះចម្បាំង និងនាវាពិឃាលរបស់ខ្លួនតាមដាននាវាចម្បាំងរបស់ចិនរហូតនាវាចិនចាកផុតពីឆកសមុទ្រកោះតៃវ៉ាន់។ យ៉ាងណាក៏ដោយនេះគឺជា ការផ្ដើមអោយមានភាពតានតឹងជាថ្មីទៀតរវាងប្រទេសបងប្អូនទាំងពីរនេះ ៕ ប្រភព:Thai The Nation