en     km
en     km

​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​សង្ឃឹមថា​សម្តេច​ ស​ ខេ​ង​ នឹង​ជួយ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​(មានសំលេង)

Share

​ភ្នំពេញ​ ៖​ ស្ត្រី​ក្នុង​ជម្លោះដីធ្លី​ជា​ច្រើន​សហគមន៍​បាន​ជួបជុំ​គ្នា​ខាង​មុខក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ ស​ ខេ​ង​ ជួយ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ស្ត្រី​បឹង​កក់​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។​

ការ​រក​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ ស​ ខេ​ង​ ដូចនេះ​បន្ទាប់​ពី​ពួក​គាត់​ដឹង​ថា​ សម្តេច​ ស​ ខេ​ង​ គ្រោង​ជួប​មេ​បក្ស​ប្រឆាំង​ ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​។​ ការ​ស្នើ​សុំ​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១៧​។​

 

ក្រុមស្រ្តីបឹងកក់មកដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃឱ្យដោះលែងអ្នកស្រី ទេព វន្នី និងមន្រ្តីសិទិ្ធមនុស្ស ​និងមន្រ្តី គ​.ជ.ប។រូបភាពពីWMC(ថតដោយ ជួន សារ៉េត)
ក្រុមស្រ្តីបឹងកក់មកដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃឱ្យដោះលែងអ្នកស្រី ទេព វន្នី និងមន្រ្តីសិទិ្ធមនុស្ស ​និងមន្រ្តី គ​.ជ.ប។រូបភាពពីWMC(ថតដោយ ជួន សារ៉េត)
​សម្រែក​ទាមទារ​រក​យុត្តិធម៌​មួយ​បាន​លាន់ឮ​ទ្បើ​ង​ពី​ជន​រង​គ្រោះ​ដីធ្លី​ដែល​បាន​ស្រែក​ខាង​មុខក្រសួង​មហាផ្ទៃ​ ដោយ​អ្នកខ្លះ​កាន់​បដា​សរសេរ​ថា​ សុំ​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នកស្រី​ ទេព​ វ​ន្នី​ ហើយ​អ្នកខ្លះ​ទៀត​ស្រែក​ទាមទារ​រក​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ ស​ ខេ​ង​។​

​ក្នុង​ចំណោម​ស្ត្រី​ទាំងនោះ​គឺ​កញ្ញា​ សុង​ ស្រី​លាភ​ មក​ពី​សហគមន៍​បឹង​កក់​ បាន​និយាយ​ថា​ ពួក​គាត់​មក​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​យក​ញត្តិ​ដាក់​ជូន​សម្តេច​ ស​ ខេ​ង​ ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នកស្រី​ ទេព​ វ​ន្នី​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​។​

កញ្ញា​ស្រី​ លាភ​ សង្ឃឹមថា​សម្ដេច​ ស​ ខេ​ង​ នឹង​យក​ញត្តិ​របស់​សហគមន៍​ទៅ​ពិចារណា​ព្រោះ​សម្តេច​ ស​ ខេ​ង​ ត្រូវ​ជួប​ជាមួយ​បក្ស​ប្រឆាំង​ដើម្បី​ដោះស្រាយ​រឿង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ អ្នកស្រី​ ទេព​ វ​ន្នី​។​ កញ្ញា​ ស្រី​លាភ​៖«​សម្រាប់​ពួក​ខ្ញុំ​បើសិន​ពួក​គាត់​ទាំង​ពីរ​មាន​ឆ​ន្ទះ​ដូច​គ្នា​ហើយ​មាន​គោលបំណង​បង្កើន​នូវ​តុលាការ​មួយ​ឯករាជ្យ​ហើយ​បំពេញ​ឱ្យ​ប្រទេស​ហ្នឹង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​គាត់​នឹង​ចូលរួម​ក្នុង​ការ​ផ្តល់​យុត្តិធម៌​សេរីភាព​សម្រាប់​អ្នកស្រី​ទេព​ វ​ន្នី​ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ នៅ​ពេល​ពួក​គាត់​ជួប​ច​រចា»

សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។កញ្ញា សុង ស្រីលាភ ។រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។កញ្ញា សុង ស្រីលាភ ។រូបភាពពីWMC(ថតដោយ កែវ សុខា)
​តែ​យ៉ាងណា​ការ​នាំ​គ្នា​មក​រក​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ ស​ ខេ​ង​ នេះ​មិន​មានការ​រារាំង​ពី​កងកម្លាំង​សន្តិសុខ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ទទួលយក​ញត្តិ​របស់​ពួក​គាត់​ដោយ​សន្យា​ថា​ នឹង​ប្រគល់​ជូន​ដល់​ដៃ​សម្តេច​ ស​ ខេ​ង​ ដើម្បី​ជំរុញ​ទៅ​ដល់​ក្រសួងយុត្តិធម៌​ជួយ​ដោះស្រាយ​ពី​ករណី​នេះ​។​

​ចំណែក​អ្នកស្រី​ បូ​វ​ សោភា​ ដែល​បាន​ប្រគល់​ញត្តិ​ដល់​ដៃ​មន្ត្រី​ក្រសួងមហាផ្ទៃ​លើក​ទ្បើ​ង​ថា​ ការ​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​ក្នុង​ពន្ធនាគារ​គឺជា​រឿង​នយោបាយ​។​ អ្នកស្រី​ បូ​វ​ សោភា​  ៖«​ជា​ធម្មតា​ខាង​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ គាត់​តែងតែ​មានការ​ផ្តល់​ក្តី​សង្ឃឹម​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ មិន​ថា​សម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តំបន់​បឹង​កក់​ឬ​មួយ​ប្រជា​សហគមន៍​នៅ​កន្លែង​ណា​ទេ​ និយាយ​រួម​ទៅ​ទី​នេះ​គឺជា​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​របស់​ពួក​ខ្ញុំ​លោក​ឧនា​យក​រដ្ឋមន្ត្រី​ស​ ខេ​ង​ គាត់​នឹង​ផ្តល់​យុត្តិធម៌​អ្នកស្រី​ទេព​ វ​ន្នី​ និង​សង្គម​ស៊ី​វិល​ឱ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​នេះ​ »​។​

​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើបអង្កេត​សិទ្ធិ​មនុ្ស​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ដែល​បាន​តាមដាន​ឃ្លាំមើល​ពី​ការ​ដាក់​ញត្តិ​នេះ​ មាន​ប្រ សាសន៍​ថា​ រាជរដ្ឋាភិបាល​ត្រូវ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន​ បើ​នៅ​តែ​អូស​បន្លាយ​ទៀត​ នោះ​ការ​តវ៉ា​នេះ​នឹង​នៅ​តែ​បន្ត​កើត​មាន​។​ ​លោក​ អំ​ សំអាត​ ៖«​ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​ធូ​ស្រាល​អ្នក​ទាំងអស់​ហ្នឹង​ នឹង​អាច​ដោះ​លែង​ ខ្ញុំ​គិត​ថា​រឿង​នយោបាយ​យើង​ត្រូវ​តែ​ជជែក​គ្នា​បន្ត​នូវ​វប្បធម៌​នៃ​ការ​សន្ទនា​ទៅ​ហើយ​ចំពោះ​អ្នក​ទាំងអស់​ហ្នឹង​បើ​អាច​ថា​យើង​មើលទៅ​កុំឱ្យ​ពាក់ព័ន្ធ​នយោ បាយ​ដើម្បី​ឱ្យ​មានការ​ចោទប្រកាន់​គឺ​គួរតែ​មានការ​ដោះ​លែង​»​។​

 លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ
លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ
​សូម​ជំរាប​ដែរ​ថា​ បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​ក្រសួងមហាផ្ទៃ​រួច​មក​ ក្រុម​អ្នក​រង​គ្រោះ​ដីធ្លី​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ដាក់​ញត្តិ​បន្ត​ទៀត​ទៅ​រដ្ឋ​សភាជាតិ​ដើម្បី​សុំ​រក​កិច្ច​អន្តរាគមន៍​ពី​សម្តេច​ ហេង​ សំ​រិ​ន​ ជួយ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​។​

​បច្ចុប្បន្ន​អ្នកស្រី​ ទេព​ វ​ន្នី​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​មាន​លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ត​ និង​លោកស្រី​ លឹ​ម​ មុ​នី្ន​ ព្រមទាំង​អគ្គ លេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ដែល​គេ​ថា​ជា​រឿង​នយោបាយ​៕​  

Share

ព័ត៌មានទាក់ទង

Image