ភ្នំពេញ៖ អង្គការតម្លៃស្ត្រី ជាអង្គការក្នុងស្រុក ដែលធ្វើការងារ ទៅលើស្ត្រីធ្វើការងារ តាម ហាងខារ៉ាអូខេ ឬតាមក្លឹបកំសាន្តផ្សេងៗ ក្នុងរាជធានីភ្នំពេញ។ គោលបំណងរបស់អង្គការនេះ ជួយផ្ដល់ការអប់រំសិទ្ធិផ្ទាល់ខ្លួន និងលើកទឹកចិត្តឲ្យស្ត្រីចាប់អាជីព ឬ ជំនាញថ្មីដើម្បីជៀសវៀងពីការប្រឈមផ្សេងៗ ក្នុងពេលបំពេញការងារ។
ប្រធានរបស់អង្គការនេះគឺលោក ស្រី សុលីដា។លោកស្រី ថាបច្ចុប្បន្នស្ត្រីដែលធ្វើការងារនៅតាមក្លឹបមាន ប្រមាណជា ៥ម៉ឺននាក់ ក្នុងនោះស្ត្រីមួយចំនួន រងការបៀតបៀនផ្លូវភេទ ជាដើម។
តាម ការឲ្យដឹងរបស់លោកស្រី សុលីដា អង្គការតម្លៃស្ត្រី បានជួយស្ត្រីឲ្យយល់ដឹងពីច្បាប់ និងសិទ្ធិ ការពារខ្លួន ព្រមទាំង ផ្តល់ជំនាញដល់ស្ត្រីគឺតាំងពីឆ្នាំ ២០០៦ មក បានប្រមាណជាង ១៥០០នាក់ហើយ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោកស្រីបាន សន្យាបន្តការងាររបស់លោកស្រី គឺ សំដៅ ធ្វើយ៉ាងណា ឱ្យស្ត្រី ដែលមានមុខរបរ បំរើហាងខារ៉ា ឬតាមក្លឹបកំសាន្តផ្សេងៗកាន់តែ ចេះប្រើសិទ្ធិរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។
តទៅនេះ សូមស្ដាប់ បទសម្ភាសន៍រវាង កញ្ញា ច្រឹក ស្រីអូន និង លោកស្រី សុលីដា ដូចតទៅ៖