en     km
en     km

លោក​ស័ក្តិ​ ៤​ ឈាន​ ពិសិដ្ឋ​ គ្រោង​ផ្លាស់​ចេញពី​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​

Share

​ខេត្តបន្ទាយមានជ័យ​ ៖​ លោក​ស័ក្តិ​៤​ ឈាន​ ពិសិដ្ឋ​ ដែល​ចោទប្រកាន់​លោក​ ឌិន​ ពុ​ទ្ធី​ បាន​បើករថយន្ត​បង្ក​ឱ្យ​រង​របួស​នោះ​ គ្រោង​ផ្លាស់​ប្តូរ​ចេញពី​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ​ ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ កាលពី​រសៀល​ថ្ងៃ​ទី​០៩​ មក​រា​ ២០១៧​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ ដែល​ត្រូវ​បាន​កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០​ មក​រា​នេះ​។​

រូបលោក ឈាន​ ពិសិដ្ឋ ពេលនាំចូលមន្ទីរពេទ្យ។រូបភាពពីកោះសន្តិភាព
រូបលោក ឈាន​ ពិសិដ្ឋ ពេលនាំចូលមន្ទីរពេទ្យ។រូបភាពពីកោះសន្តិភាព
​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​លើក​ឡើង​ថា​ ដើម្បី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ថ្នាក់ដឹកនាំ​បានឱ្យ​លោក​ស័ក្តិ​៤​ ឈាន​ ពិសិដ្ឋ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ ត្រូវ​មក​ធ្វើការ​ដោះស្រាយ​ និង​សម្របសម្រួល​ជាមួយ​លោក​ ឌិន​ ពុ​ទ្ធី​ ឱ្យ​បញ្ចប់រឿង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អារម្មណ៍​។​ លោក​អភិបាលខេត្ត​រូប​នេះ​បន្ត​ថា​ លោក​ស័ក្តិ​៤​ ឈាន​ ពិសិដ្ឋ​ អាច​នឹង​ប្រឈម​ការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​។​

​កាលពី​ថ្ងៃ​ទី​២២​ ធ្នូ​  លោក​វរសេនីយ៍ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​ប្តឹង​ចោទ ប្រកាន់​លោក​ ឌិន​ ពុ​ទ្ធី​ ប្រធាន​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ថា​បាន​បើករថយន្ត​បុក​បណ្តាល​ឱ្យ​រង​របួស​ភ្លៅ​ស្តាំ​រហូត​ដួល​សន្លប់​។​ បន្ទាប់​ពី​កើតហេតុ​ លោក​វរសេនីយ៍ត្រី​ ឈាន​ ពិសិដ្ឋ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​។​

​ចំណែក​លោក​ ឌិន​ ពុ​ទ្ធី​ ត្រូវ​បាន​កម្លាំង​នគ​បាល​អន្ត​ប្រវេសន៍​ឃាត់ខ្លួន​ភ្លាម​ និង​ប្រគល់​ជូន​ទៅ​កម្លាំង​នគរបាល​ខេត្ត​ បញ្ជូន​ទៅ​តុលាការ​ នឹង​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​។​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ធ្នូ​ ឆ្នាំ​២០១៦​ សាច់ញាតិ​ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

យ៉ាងណា​ អ្នកលេង​បណ្តាញ​ហ្វេ​ស​ប៊ុ​កបាន​វាយប្រហារ​ត​គ្នា​ថា​ ករណី​នេះ​គឺជា​ការ​ធ្វើ​ពុត​របស់​លោក​ស័ក្តិ​៤​ ឈាន​ ពិសិដ្ឋ​ តែ​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង

Image