en     km
en     km

ពលរដ្ឋ​បឹង​កក់​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​សហគមន៍​បឹង​កក់​ប្រមាណ​ជាង​ ៣០​នាក់​ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ ទី​ ១០​ មក​រា​នេះ​ បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួងមហាផ្ទៃ​ដោយ​ទាមទារ​អោយ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ រួម​ទាំង​មន្ដ្រី​ គ​.​ជ​.​ប​ មួយ​រូប​ដែល​កំពុង​ឃុំខ្លួន​។​

ក្រុមស្រ្តីបឹងកក់មកដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃឱ្យដោះលែងអ្នកស្រី ទេព វន្នី និងមន្រ្តីសិទិ្ធមនុស្ស ​និងមន្រ្តី គ​.ជ.ប។រូបភាពពីWMC(ថតដោយ ជួន សារ៉េត)
ក្រុមស្រ្តីបឹងកក់មកដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃឱ្យដោះលែងអ្នកស្រី ទេព វន្នី និងមន្រ្តីសិទិ្ធមនុស្ស ​និងមន្រ្តី គ​.ជ.ប ។ រូបភាពពី WMC(ថតដោយ ជួន សារ៉េត)
អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ទាំងនោះ​បាន​ទៅ​ដល់​មុខ​ស្នាក់​ការ​ក្រសួងមហាផ្ទៃ​ហើយ​ ដោយ​ពួក​គេ​ឈរ​ស្រែក​ទាមទារ​ឱ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​ និង​មន្ដ្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ ព្រមទាំង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​សំណុំរឿង​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

ការ​ដាក់​ញត្តិ​របស់​ស្ដ្រី​សហគមន៍​បឹង​កក់​ទៅ​ក្រសួងមហាផ្ទៃ​នេះ​ បន្ទាប់​ពី​ពួក​គាត់​បាន​ជំរុញ​អោយ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ គឺ​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចូល​ជួប​ប្រជុំ​គ្នា​ឆាប់ៗ​នេះ​ ត្រូវ​កំណត់​របៀបវារៈ​អំពី​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងនេះ​។

​ស្ដ្រី​បឹង​កក់​ទាំងនោះ​បាន​ប្ដេជ្ញា​ថា​ បើ​ពុំ​មែន​ការ​អន្ដរាគមន៍​ទេ​នោះ​ គឺ​ពួក​គាត់​នៅ​បន្ដ​ការ​តវ៉ា​ដូច​ថ្ងៃនេះ​ទៀត​៕

Share

Image
Image
Image