en     km
en     km

សម្ដេច​ ហ៊ុន ​សែន​ សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​ឡាវ​ ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃនេះ​

Share

​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងអញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្ដរជាតិ​ ត្រពាំង​ក្រៀង​ -​ណ​ង​ណុ​ក​ខៀន​ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​ ប្រទេស​កម្ពុជា​ និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​នៅ​មុន​នេះ​ប​ន្ថិ​ច​។​

cambodia3

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ បានឱ្យដឹងថា លោក​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ (Thongloun​ SISOULITH​ )​ នាយក​រដ្ឋមន្ត្រី​ឡាវ​ ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ នៅ​ក្នុង​ពិធី​សម្ពោធ​ នេះ​ផង​ដែរ​។​

cambodia-1

​ទាក់ទង​នឹង​រឿង​នេះ​ ក្រសួងការបរទេស​ បាន​អះអាង​ថា​ ការ​បើក​ឱ្យ​ប្រើប្រាស់​ច្រក​ត្រួតពិនិត្យ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ថ្មី​នេះ​ បង្ហាញ​ពី​ការ​រីក​ចំរើន​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ រវាង​ប្រទេស​ទាំង​ពីរ​។​ ការ​បើក​ឱ្យ​ប្រើប្រាស់​នេះ​ ក៏​នឹង​ឆ្លើយ​តប​ផង​ដែរ​ចំពោះ​តម្រូវការ​ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ ព្រមទាំង​ជួយ​សម្របសម្រួល​បន្ថែម​ទៀត​ ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន​ ទេសចរណ៍​ និង​កា​រត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

cambodia2

Share

Image Not Found
Image

ព័ត៌មានទាក់ទង