ប្រធានាធិបតីចាកចេញពីតំណែង លោក បារ៉ាក់ អូបាម៉ា បានណែនាំអ្នកស្នងតំណែងពីលោក គឺមហាសេដ្ឋីអចលនៈទ្រព្យ ដូណាល់ត្រាំ កុំឱ្យយក បញ្ហាមុខជំនួញ និងបញ្ហា គ្រួសារមក ចូលពាក់ព័ន្ធរឿងជាតិ។
លោក អូបាម៉ា ថា លោកបាននិយាយដូចនេះ នៅពេលលោកជួបលោក ដូណាល់ត្រាំ ជាថ្មីទៀត នៅសេតវិមាន កាលពីថ្ងៃម្យិលមិញ(ថ្ងៃអាទិត្យទី៨មករា)។ នេះបើតាម បណ្ដាញផ្សាយព័ត៌មាន BBC។
លោក អូបាម៉ា ណែនាំលោកត្រាំថា៖«លោកត្រូវ តែគោរពស្ថាប័នរបស់រដ្ឋ ហើយក្រោយពីលោកស្បថចូលកាន់តំណែង គឺលោកមានការទទួលខុសត្រូវធំណាស់ លើដែនដីទាំងមូល»។
លោកដូណាល់ត្រាំនឹងស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកលើកទី៤៥ នៅ ថ្ងៃទី២០មករា ឆ្នាំ២០១៧នេះ៕ប្រភព:BBC
Post Views: 206