អេរ៉ង់៖ លោក Hashemi Rafsanjani អតីតប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមដែលទប់ទល់បានចំពោះការឈ្លានពាន ពីសំណាក់ ប្រទេសអ៊ីរ៉ាក់ បានទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំដោយជម្ងឺគាំងបេះដូង។
លោកបានកាន់តំណែងជាប្រធានាធិបតី ប្រទេសឥស្លាមមួយនេះ នៅរវាង ១៩៨៩ ដល់ ឆ្នាំ១៩៩៧។
លោក ត្រូវបានតែងតាំងជាមេ បញ្ជាកងទ័ព នៅពេលប្រទេសនេះ មានសង្គ្រាមឈ្លានពានពី ប្រទេស អ៊ីរ៉ាក់ នៅឆ្នាំ១៩៨០-១៩៨៨។ លោកជាអ្នកជាតិនិយមអេរ៉ង់យ៉ាងខ្លាំង ក្នុងការផ្ដូចផ្ដើមឱ្យមាន កម្មវិធី អាវុធនុយក្លេអ៊ែរ។ ប្រជាជនអេរ៉ង់ ចាត់ទុកលោកជាកំពូលបុរសម្នាក់ ក្នុងចំណោម មេដឹកនាំ អេរ៉ង់ ជាច្រើននាក់ទៀត៕ ប្រភព:BBC
Post Views: 194