en     km
en     km

អ្នក​ភូមិ​បឹង​កក់​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ​នៅ​ស​ប្តា​ហ៍​នេះ​

Share

​ភ្នំពេញ​៖​អ្នក​ភូមិ​បឹង​កក់​បាន​អះអាង​ថា​ នឹង​ផ្តើម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​០៩​ ខែមករា​ ស្អែក​នេះ​ បន្ទាប់​ពី​ពួ​គាត់​បាន​ផ្អាក​អស់​រយៈពេល​ ២​ស​ប្តា​ហ៍​កន្លង​មក​។​

bov-sophea1
សកម្មភាពក្រុមស្រ្ដីបឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

អ្នក​ស្ត្រី​ ប៉ូវ​ សោភា​ តំណាង​សហគមន៍​បឹង​កក់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០៨​ ខែមករា​នេះ​ ថា​ អ្នក​ភូមិ​បឹង​កក់​ប្រមាណ​៥០​នាក់​ នឹង​ផ្តើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ “Black​ Monday”​ នៅ​ក្នុង​សហគមន៍​បឹង​កក់​វេលា​ម៉ោង​ ៨​ព្រឹក​ បន្ទាប់​មក​អ្នក​ភូមិ​នឹង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បរទេស​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុ ជា​ និង​ក្រសួងមហាផ្ទៃ​ ដើម្បី​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ដែល​ជា​តំណាង​សហគមន៍​បឹង​កក់​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​  រួម​ទាំង​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦​។​

​អ្នក​ភូមិ​បឹង​កក់​ប្រកាស​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ “Black​ Monday”​ ឡើង​វិញ​នេះ​ គឺ​បន្ទាប់​ពី​ពួក​គាត់​សង្កេត​ឃើញ​ថា​ ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រ​សួ​ម​មហាផ្ទៃ​កា​ ល​ពី​ថ្ងៃ​ទី​០៥​ មក​រា​ បាន​ឆ្លើយ​តប​និង​លិខិត​របស់​លោក​ កឹ​ម​ សុខា​ ថា​ គណបក្ស​ទាំង​ពីរ​អាច​នឹង​ជួប​ចរ​ ចា​គ្នា​ក្រោយ​ថ្ងៃ​ទី​១១​ មក​រា​ ហើយ​កាលបរិច្ឆេទ​ជាក់លាក់​ខុទ្ទកាល័យ​របស់​សម្ដេច​នឹង​ជួន​ដំ​ណឺង​នៅ​
​ពេល​ក្រោយ​។​

adhock
មន្រ្ដីអាដហុក មន្រ្ដី គ.ជ.ប និងអ្នកស្រី ទេវ វន្នី

​សូម​ជម្រាប​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ កាលពី​ពេល​កន្លង​ទៅ​នេះ​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទា ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦​ខែ​ និង​ ៦​ថ្ងៃ​ក្នុង​រឿង​ក្ដី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​។​ បទ​ចោទ​ទាំងនោះ​រួម​មាន​ បទ​ជេរ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ និង​រឿង​ក្ដី​មួយទៀត​ គឺ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ និង​អគ្គលេខាធិ ការ​រង​ គ​.​ជ​.​ប​ ១​រូប​។​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ១​រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​តាំងពី​ខែមេសា​ ឆ្នាំ​ ២០១៦​ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​ សមគំនិត​សូកប៉ាន់​សា ក្សី​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ អ្នក​នាង​មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​ ៤​ រូប​នោះ​រួម​មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ នឹង​លោកស្រី​ លឹ​ម​ មុ​នី្ន​ ចំណែក​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គឺ​លោក​ នី​ ចរិយា​៕​

Share

ព័ត៌មានទាក់ទង

Image