en     km
en     km

មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​៖​បើ​អ្នក​មិន​បានដឹង​គុណ​៧​ មក​រា​សូមកុំ​បំភ្លៃ​ប្រវត្តិសាស្ត្រ​

Share

គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៧​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​ ៧​ មក​រា​ លើក​ទី​៣៨​។ ​ពិធី​នេះ​ ធ្វើ​ឡើង​ក្រោម​អធិប​ភាព​ សម្តេច​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ។ ​

7makara01

​ប៉ុន្តែ​ ក្នុង​ពិធី​នេះ​ គេ​ឃើញ​ អ្នកគាំទ្រ​ ម្នាក់​ដែល​ឡើង​អាន​សុន្ទរកថា​ បន្ទាប់​ពី​សម្ដេច​ហ៊ុន​សែន​ បាន​ថ្លែង​រូ​ច​គឺ​ បុរស​នេះ​បាន​វាយប្រហារ​ខ្លាំងៗ​ លើ​ ជន​ណា​មិន​ឱ្យ​តម្លៃ​ថ្ងៃ​៧​មក​រា​ ដោយ​ប្រើ​ពាក្យ​សម្ដី​ថា​ បើ​អ្នក​មិន​បានដឹង​គុណ​៧​ មក​រា​សូម​ កុំ​បំភ្លៃ​ប្រវត្តិសាស្ត្រ​»​។​ តែ​ស្រប​ពេល​នេះ​ លោក​សមរ​ង្ស៊ី​ក៏​បាន​ហៅ​ ៧​ មក​រា​ ១៩៧៩​ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​។​

អ្នក​ថ្លែង​សុន្ទរកថា​ អបអរសាទរ​ថ្ងៃ​៧​មក​រា​ បាន​វាយប្រហារ​ខ្លាំងៗ​ ថា​ជន​អគតិ​ទាំងឡាយ​បើ​មិន​បានដឹង​គុណ​ទេ​ សូមកុំ​បំភ្លៃ​ កុំ​បំ​ភ័​ន្ធ​ ពី​សច្ចៈ​ធម៌​នៃ​ថ្ងៃ​៧​ មក​រា​ ឆ្នាំ​១៩៧៩​។​ តាម​ការ​ប្រកាស​របស់​អ្នក​រៀបចំ​កម្មវិធីបុរស​ថ្លែង​សុន្ទ​កថា​នេះ​ គឺ​ លោក​ជា​ ពិសី​ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ។​

មន្ត្រី​គណបក្សកាន់អំណាច​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា​មាន​បុគ្គល​មួយ​ចំនួន​ មិន​សប្បាយចិត្ត​ និង​រិះគន់​ ថ្ងៃ​៧​ មក​រា​។​

លោក​ជា​ ពិសី​ ថ្លែង​បន្ត​ថា​ បុគ្គល​ដែល​មិន​សប្បាយ​ចិត្តនឹង​ថ្ងៃនេះ​ ដោយសារ​ហេតុផល​នយោបាយ​ និង​ការ​ច្រណែនឈ្នានីស​។​ បែប​នេះ​ក្តី​លោក​ថា​ បុគ្គល​ទាំងនោះ​ត្រូវ​តែ​ទទួលស្គាល់​ថា​ បើ​គ្មាន​៧​ មក​រា​ ឆ្នាំ​១៩៧៩​ ក៏​គ្មាន​រូប​អ្នក​នៅ​ផែនដី​នេះ​ដែរ​។​

​លោក​បាន​ព្រមាន​ថា​ ប្រសិនបើ​អ្នក​ណា​ចង់​បំផ្លាញ​ថ្ងៃ​៧​មក​រា​ លោក​នឹង​មិន​អត់អោន​ឡើយ​។

7makara02

​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ធ្វើ​ពី​ធី​រម្លឹក​ ៧​មក​រា​ ជា​រៀង​រាល់​ឆ្នាំ​ ដោយ​គណបក្ស​នេះ​ចាត់​ទុក​ថា​ ថ្ងៃ​៧​ មក​រា​ ឆ្នាំ​១៩៧៩​ គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ព្រឹក​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេលវេលា​ ម្លេះ​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បន្ត​កម្ទេច​ដោយ​ គ្មាន​ទី​បញ្ចប់​ក្រោម​ស្នាដៃ​របស់​របប​ប៉ុ​ល​ពត​។

​សម្តេច​បន្ត​ថា​ សោកនាដកម្ម​ដ៏​ធំធេង​មក​លើ​ប្រជាជន​កម្ពុជា​នេះ​ គឺ​ផ្តើម​ចេញ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​១៨​ មីនា​ ឆ្នាំ​១៩៧០​ តាម​ខ្សែ​ញាក់​របស់​បរទេស​ ដែល​បង្ក​ជា​ភ្លើងសង្គ្រាម​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ ដុត​បំផ្លាញ​ទឹកដី​មាតុភូមិ​កម្ពុជា​។

​ខណៈ​ដែល​គណបក្ស​ប្រជាន​កម្ពុជា​ កម្ពុជា​ កំពុង​ប្រារព្ធ​ ថ្ងៃជ័យ​ជម្នះ​៧​មក​រា​ ប្រធាន​គណបក្សប្រឆាំង​លោក​សម​ រ​ង្ស៊ី​បាន​សរសេរ​នៅ​លើ​ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​។

​ប្រធាន​គណបក្សប្រឆាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​ឃា​ឃាំង​មិន​ឱ្យ​ចូល​ស្រុក​ បាន​សរសេរ​ថា​៖ «បើ​គ្មាន​យួន​ក​ម្មុ​យ​នី​ស្ដ​ពី​ដើម​ទី​ ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។​ ឥឡូវនេះ​គេ​ថា​ បើ​គ្មាន​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។​ តែបើ​គ្មាន​ថ្ងៃ​ ១៧​ មេ​សា​ ១៩៧៥​ ក៏​គ្មាន​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ ដែរ»។​

​លោក​សរសេរ​បន្ត​ថា​ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ ក្នុង​រយៈពេល​ជិត​ ៥០​ ឆ្នាំ​កន្លង​មកនេះ​ គឺ​មានការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​ក​ម្មុ​យ​នី​ស្ដ​ ដើម្បី​លេប​ត្របាក់​ទឹកដី​ និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​។​

​លោក​បន្ថែម​ថា​ ៖«យើង​ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​ យួន​បង្កប់​បាន​ញុះញង់​ ឲ្យ​ខ្មែរ​កាប់សម្លាប់​ខ្មែរ​គ្នា​ឯង​ ក្រោម​របប​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​។​ មក​ដល់​ពេល​នេះ​ទៀត​ (​ឆ្នាំ​ ២០១៧)​ ពួក​អ្នកបម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន​ ក៏​នៅ​តែ​រករឿង​ខ្មែរ​គ្នា​ឯង​ ឥត​ឈប់​ឈរ​ រហូត​ដល់​លួច​សម្លាប់​ និង​ចាប់​ដាក់គុក​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ បែកបាក់​គ្នា​ ហើយ​កាន់តែ​ទន់ខ្សោយ»​។​

៧​មក​រា​ ឆ្នាំ​១៩៧៩​ ជា​ថ្ងៃ​ដែល​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​របប​ខ្មែរក្រហម​ ដោយ​មាន​កងទ័ព​វៀតណាម​ជួយ​សហការ​ជួយ​សង្គ្រោះ​។​ បែប​នេះ​ក្តី​ ថ្ងៃ​៧​មក​រា​នេះ​ ត្រូវ​បាន​មតិ​សាធារណៈជន​មួយ​ចំនួន​រិះគន់​ថា​ ជា​ថ្ងៃ​ដែល​នាំ​ជនជាតិ​វៀតណាម​ជា​ច្រើន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​រហូត​មក​ដល់​ថ្ងៃនេះ​ ហើយ​មតិ​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​ ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​។​

​លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ឯម​សុ​វ​ណ្ណា​រ៉ា​ បង្ហាញ​ពី​គុណប្រយោជន៍​គឺ​មាន​មួយ​តែ​ គុណវិបត្តិ​ មាន​ច្រើន​ ចំពោះ​ថ្ងៃ​៧​មក​រា​នេះ​ ។​ លោក​មើលឃើញ​ថា​ដោយ​រឿង​នេះ​ហើយ​ បានជា​វៀ​តំ​ណា​ម​នៅ​តែ​ចិញ្ចឹមចិត្ត​ប្រើ​ឥទ្ធិពល​លើ​កម្ពុជា​ មិន​ចេះ​ចប់​។ ​លោក​ថា​ជា​ការ​ពិត​កម្ពុជា​ក៏​ធ្លាប់​មានគុណ​លើ​វៀតណាម​ដែរ​ គឺ​អំឡុង​សង្គ្រាម​ អា​មេ​រិ​ក​-​វៀតណាម​។​

លោក​ឯម សុវណ្ណរ៉ា​ ៖ «ច្ចុប្បន្នរដ្ឋាភិបាលគេលើកឡើងអំពីគុណបំណាច់ដែលជួយរំដោះជីវិតពលរដ្ឋកម្ពុជា ក៏ប៉ុន្ដែគុណសម្បត្តិមួយទៀត វាពាក់ព័ន្ធទៅនឹងការលើកតម្លៃ ឬការដឹងគុណប្រទេសវៀតណាម ប៉ុន្ដែទស្សនៈទីពីរនេះ លើកឡើងវាប៉ះពាល់ទៅនិង ប្រឈម ទៅនិងទស្សនៈមួយទៀតដែលថាវៀតណាមឈ្លាន​ពាន ពីព្រោះជាទូទៅវៀតណាមចូលរំដោះកម្ពុជាតាំងពីឆ្នាំ ១៩៧៩ ហើយវៀតណាមអត់មានការដងទ័ពចេញទេ រហូតដល់មានការដកហ៊ុំមព័ទ្ធពាណិជ្ជកម្មពីលោកខាងលិចទើបវៀតណាមដងកងទ័ពចេញពីកម្ពុជា»។

​រឿង​គុណ​បំណាច់​ ៧​មក​រា​ គឺជា​ រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​។​ សម្ដេចឪ​នរោត្តម​សីហ​នុ​កាល​ព្រះ​អង្គជា​ប្រធាន​ចលនា​តស៊ូ​នៃ​រដ្ឋាភិបាល​ត្រីភាគី​  ក៏​ព្រះ​អង្គ​មិន​បាន​ ទទួលស្គាល់​ ថ្ងៃ​៧​មក​រា​ជាទី​វា​រំដោះ​ខ្មែរ​ពី​របប​ខ្មែរក្រហម​នោះ​ដែរ​ ។​ ព្រះ​អង្គ​ចាត់ទុកជា​ការ​ ឈ្លានពាន​របស់​ប្រទេស​វៀ​តំ​ណា​ម​។​ តែ​យ៉ាងណា​ អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​ចាត់ទុកជា​ថ្ងៃកំណើត​ទី​២​របស់​ខ្លួន​៕

Share

ព័ត៌មានទាក់ទង

Image