en     km
en     km

​កម្ពុជា​ចាប់ផ្ដើម​លេងល្បែង​កីឡា​កងទ័ព​សាទរ​ទិវា​៧​មក​រា​

Share

ភ្នំពេញ​៖​ ក្រសួងការពារជាតិ​បាន​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ នៃ​ការ​លេងល្បែង​កីឡា​កងទ័ព​ដែល​ជា​លើក​ដំបូង​ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ ដោយ​មាន​កងទ័ព​ជា​ច្រើន​នាក់​ចូលរួម​។​ តាម​រូបភាព​ផ្សាយ​បន្ដ​ផ្ទាល់​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ដ្រី​ព្រឹត្តិការណ៍​នេះ​ ចាប់ផ្ដើម​នៅ​ម៉ោង​ ៤​រសៀល​ថ្ងៃ​សុក្រ​ទី​ ៦​មក​រា​នេះ​។​

ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសរបស់នាយករដ្ឋមន្រ្ដី។
ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសរបស់នាយករដ្ឋមន្រ្ដី។
​ក្នុង​ល្បែង​នេះ​ គេ​ឃើញ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​បាន​ក្រាប​លូន​ លោត​ហក់​ យ៉ាង​ស្វាហាប់​ក្រោម​ការ​បញ្ជា​របស់​ឧត្ដមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​របស់​នាយក​រដ្ឋមន្ដ្រី​។​

​លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ព្រឹត្តិការណ៍​នេះ​ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​អំពី​ភាព​រីក​ចំរើន​នៃ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ ដែល​លោក​ថា​ ជា​ផ្នែក​មួយ​ពង្រឹងសមត្ថភាព​របស់​វិស័យ​ការពារ​ជាតិ​កម្ពុជា​ផង​ដែរ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការពារជាតិ​ ព្រឹត្តិការណ៍​នេះ​ មានការ​ប្រគុំ​តន្ដ្រី​ និង​ការ​តាំង​ពិ​ព័ណ៌​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ផង​ដែរ​។​ ព្រឹត្តិការណ៍​នេះ​ក៏​មាន​គោលបំណង​ដើម្បី​ស្វែង​យល់​ និង​យល់​ដឹង​បន្ថែម​ទៀត​អំពី​តួនាទី​និង​ភារកិច្ច​របស់​កងទ័ព​ក្នុង​ការ​ចូលរួម​រក្សាសុខ​សន្ដិភាព​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​  ហើយ​បន្ថែម​លើ​នេះ​ក៏​បង្ក​លក្ខណៈ​អោយ​មហាជន​ចូលរួម​កាន់តែ​ជិត​ស្និ​ទ​ជាមួយនឹង​កងទ័ព​។​

​ប៉ុន្ដែ​សេចក្ដីជូនដំណឹង​បាន​ប្រាប់​ថា​ គោលបំណង​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ ក៏​ជា​ការ​ចូលរួម​ចំណែក​មួយទៀត​ អបអរសាទរ​ទិវា​ជ័យ​ជំនះ​ ៧​មក​រា​ នៃ​ខួប​លើក​ទី​៣៨​ ឆ្នាំ​១៩៧៩​ និង​ឆ្នាំ​ ២០១៧​។​

​សូម​ជម្រាប​ថា​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៨​ មក​រា​ ឆ្នាំ​២០១៧​ នេះ​៕
khmer-mil-6 khmer-mil-5 khmer-mil-4 khmer-mil-3 khmer-mil-2

Share

ព័ត៌មានទាក់ទង

Image