en     km
en     km

​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ នៅ​ភាគ​ខាងជើង​ នៅ​តែ​រស់នៅ​ក្នុង​ជំរំ​ ខណៈ​ទឹកជំនន់​នៅ​បន្ត​ជន​លិច​

Share

ម៉ា​ឡេ​ស៊ី​៖​ បើ​ទោះបីជា​រដូវប្រាំង​ចូល​មក​ដល់​ក៏​ដោយ​ តែ​នៅ​ភាគ​ខាងជើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កំពុង​តែ​ជន់​លិច​យ៉ាង​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​បណ្ដាល​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​នៅ​បន្ដ​រស់នៅ​ក្នុង​ទី​សុវត្ថិភាព​។​

malaysia12
យោង​តាម​កាសែត​ថៃ​ The​ Nation​ រដ្ឋ​ដែល​ជន់​លិច​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​ គឺ​នៅ​រដ្ឋ​ Kelantan​ និង​រដ្ឋ​ Terengganu​ ដោយ​ធ្វើ​អោយ​ពលរដ្ឋ​ កកកុញ​ក្នុង​ជំរំ​មាន​ប្រហែលជា​ ២​ម៉ឺន​៣​ពាន់​នាក់​ មក​ដល់​ថ្ងៃនេះ​។​ តាម​សេចក្ដីរាយការណ៍​ទឹកជំនន់​ ភាគច្រើន​ មក​ពី​ភាគ​ខាង​ត្បួ​ង​ប្រទេស​ថៃ​។​

​តាម​ប្រភព​ដដែល​ជំនន់​ទឹកភ្លៀង​នេះ​ ក៏​ប៉ះពាល់​ដល់​អ្នក​រស់នៅ​តាម​មាត់សមុទ្រ​ផង​ដែរ​៕​

Share

ព័ត៌មានទាក់ទង

Image