en     km
en     km

​លោក​ កឹ​ម​ សុខា​ ទទូច​ឱ្យ​សម្ដេច​ ស​ ខេ​ង​ បើក​ចិត្ត​ជួប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​

Share

​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​សំណើ​មួយ​ទៅ​សម្តេច​ ស​ ខេ​ង​ ដើម្បី​កំណត់​ពេលវេលា​នៃ​ការ​ជួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គោលបំណង​ដោះស្រាយ​ បញ្ហា​មួយ​ចំនួន​ទៀត​។​

sokha6
លោក​ កឹ​ម​ សុខា​ អនុប្រធានគណបក្សសង្រ្គោះជាតិ

​លិខិត​របស់​លោក​ កឹ​ម​ សុខា​ ផ្ញើ​ជូន​សម្ដេច​ ស​ ខេ​ង​ ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ ឱ្យ​ដឹង​ថា​ ចាប់តាំងពី​សមាសភាព​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើការ​កែសម្រួល​រួច​មក​ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ជួប​គ្នា​នៅឡើយ​ទេ​។​

​លិខិត​បន្ត​ថា​ថ្នាក់​ ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់ឱ្យ​មានការ​ជួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ នៃ​គណបក្ស​ទាំង​ពីរ​ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​ពេលវេលា​ណាមួយ​ក្នុង​ខែមករា​នៃ​ឆ្នាំ​ថ្មី​នេះ​។​

​លោក​ កឹ​ម​ សុខា​ សង្ឃឹមថា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ផ្តល់​សារៈសំខាន់​នៃ​ជួប​សន្ទនា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​សន្តិវិធី​ស្រប​តាម​បំណងប្រាថ្នា​ របស់​សាធារណៈជន​ដែល​ចង់​ឃើញ​។​

​តាម​គម្រោង​គណបក្ស​ទាំងនេះ​ត្រូវ​ជួប​គ្នា​ដើម្បី​ដោះ​លែង​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៦​ ប៉ុន្តែ​រហូត​ម​ដល់​ពេល​នេះ​នៅ​តែ​ខកខាន​៕​  

Share

ព័ត៌មានទាក់ទង

Image