en     km
en     km

គជ​ប​ កំណត់ព្រំដែន​ឲ្យ​បក្សនយោបាយ​

Share

ភ្នំពេញ៖ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​បើក​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល​ស្តី​ពី​បទបញ្ជា​និង​និ​តិ​វិធី​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណតិ​ទី​៤​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​ បទបញ្ជា​និង​និ​តិ​វិធី​ថ្មី​នេះ​បាន​កំណត់ព្រំដែន​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​និ​មួយៗ​ ក្នុងអំឡុងពេល​ស្វែងរក​សំឡេង​ឆ្នោត​។ ​កញ្ញា​ ឆេ​ង​ ណា​តា​រាយ​ការ​ព័ត៌មាន​នេះ​៖​

 

លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប [/caption]គ្រប់​គណបក្ស​ទាំងអស់​ មាន​សិទ្ធិ​ធ្វើការ​ឃោសនា​ស្វែងរក​សំ​លេងឆ្នោត​តែ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​ ដំណើរ​ឃោសនាបោះឆ្នោត​រយៈពេល​១៤​ថ្ងៃ​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​មាន​បេក្ខជន​របស់​ខ្លួន​ដាក់​បេក្ខភាព​ក្នុង​ក្រុមប្រឹក្សា​ថា្ន​ក់​មូលដ្ឋាន​នេះ​។​

​នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​បទបញ្ជា​និង​និ​តិ​វិធី​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណតិ​ទី​៤​ ឆ្នាំ​២០១៧​ដែល​កំពុង​ស្ថិត​ក្រោម​ការពិគ្រោះ​យោបល់​រវាង​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គជ​ប​ និង​អង្គការ​សង្គម​ស៊ី​វិល​។​កិច្ច​ពិគ្រោះ​យោបល់​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​៥​ មក​រា​នេះ​ សំរាប់​រយៈពេល​ពីរ​ថ្ងៃ​។​

​លោក​សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​ថា​ គណបក្ស​នយោបាយ​ដែល​បាន​ដាក់​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​នៅ​ឃុំ​សង្កាត់​ណា​ មាន​សិទ្ធិ​ហែរ​ក្បួន​តែ​ក្នុង​ឃុំ​សង្កាត់​នោះ​តែ​ប៉ុណ្ណោះ​។​ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​គណបក្ស​ឬ​បេក្ខជន​ណា​ឃោសនា​ឆ្លង​ទៅ​ឃុំ​សង្កាត់​ផ្សេង​នឹង​ត្រូវ​ចាត់​ទុក​ថា​បាន​ធ្វើ​សកម្មភាព​ឃោសនា​ ហើយនឹង​ត្រូវ​រាប់​បញ្ចូល​ដូច​បាន​ធ្វើការ​ឃោសនា​ក្នុង​ឃុំ​សង្កាត់​របស់​ខ្លួន​ដែរ​។

«​សកម្មភាព​ហែរ​ក្បួន​គឺ​មាន​ពីរ​ដង​ក្នុង​រយៈពេល​១៤​ថ្ងៃ​ហ្នឹង​ មាន​ន័យ​ថា​គណ​ប​ក្ន​យោ​បាយ​ដែល​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ សង្កាត់​ណា​ គឺ​គាត់​អាច​ធ្វើ​សកម្មភាព​ឃោសនា​ ដោយ​ការ​ហែរ​ក្បួន​ពីរ​ដង​នៅ​ក្នុង​រយៈពេល​ដែល​ច្បាប់​កំណត់​១៤​ថ្ងៃ​។​ ..​បើ​ហែរ​លើស​គឺ​រាប់​ បើ​ហែរ​ឆ្លង​ ឧទាហរណ៍​ថា​ឆ្ល​ពី​ឃុំ​សង្កាត់​មួយ​ទៅ​ឃុំ​សង្កាត់​មួយ​ គឺ​ឃុំ​សង្កាត់​ដែល​ឆ្លងកាត់​ហ្នឹង​រាប់​ចូល​បាន​ហែរ​ក្បួន​។​»

​លោក​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រសិនបើ​គណបក្ស​នយោបាយ​ណាមួយ​ ហែរ​លើស​ចំនួន​ថ្ងៃ​ដែល​បាន​កំណត់​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ពិន័យ​ទៅ​តាម​ផ្លូវច្បាប់​។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ការ​ពិន័យ​នោះ​ទេ​។

​សូម​បញ្ជាក់​ថា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​អាណត្តិ​មុន​ រយៈពេល​ឃោសនាបោះឆ្នោត​មាន​រយៈពេល​រហូត​ដល់​៣០​ថ្ងៃ​។​ម្យ៉ាងវិញទៀត​គណបក្ស​នយោបាយ​និ​មួយៗ​អាច​ហែរ​ក្បួន​ឃោសនា​ពី​ឃុំ​សង្កាត់​មួយ​ទៅ​កាន់​ឃុំ​សង្កាត់​មួយទៀត​បាន​។

​លោក​សោម​ សូ​រី​ដា​ ពន្យល់​ថា​ ចំនួន​ពីរ​ដង​នៃ​ការ​ហែរ​ឃោសនា​នេះ​ មិន​តិច​ពេក​នោះ​ទេ​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ​ ពីព្រោះ​មិនមែន​តែ​សកម្មភាព​ហែ​ឃោសនា​មួយ​ទេ​ ដែល​អាច​ឃោសនា​ គណបក្ស​នីមួយៗ​អាច​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ដូច​ជា​ ការ​ប្រជុំ​ជាមួយ​អ្នកគាំទ្រ​ ការ​ចាក់​ផ្សាយ​សារ​នយោបាយ​ ឬ​ការ​ចែក​ខិត​ប័​ណ្ឌ​ផ្សេងៗ​ជាដើម​។

​លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​គាំទ្រ​ចំពោះ​ការ​កំណត់​ដូចនេះ​ ព្រោះ​ការ​កំណត់​នេះ​ដើម្បី​សន្សំ​សំចៃ​ថវិកា​គណបក្ស​នយោបាយ​ និង​ដើម្បី​ធ្វើ​ឱ្យ​ការ​ឃោសនា​មាន​ប្រសិទ្ធិ​ភាព​ ដោយ​ផ្តោត​ទៅ​លើ​អ្វី​ដែល​គណបក្ស​នីមួយៗ​ចង់​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​។​

«​ការ​ឃោសនា​យើង​បាន​សង្កេត​ឃើញ​ហើយ​ថា​ មិន​មាន​ចំនួន​ភាគច្រើន​ពេក​ទេ​ គឺ​សំខាន់​បំផុត​គោលនយោបាយ​របស់​គណបក្ស​និ​មួយៗ​ទៅ​ប្រជាជន​​»។

​ចំណែក​ លោកស្រី​ ម៉េ​ង​ សុភា​រី​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះ​ឆ្នោត​ និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​យក​បាន​ចំពោះ​ការ​កំណត់​ការ​ហែរ​ក្បួន​ឃោសនា​ចំនួន​ពីរ​ដង​នេះ​។​ ប៉ុន្តែ​មន្ត្រី​គណបក្សជំទាស់​មួយ​នេះ​ មិន​ឯកភាព​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ហែរ​ក្បួន​ឆ្លង​ឃុំ​ សង្កាត់​នោះ​ទេ​។​ ហើយ​លោកស្រី​បាន​ស្នើ​ទៅ​គ​.​ជ​.​ប​ ឱ្យ​កែប្រែ​ចំណុច​នេះ​។​

«​ឧទាហរណ៍​ថា​ឃុំ​ក​ គាត់​ធ្វើការ​ឃោសនា​ ហើយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​ វា​ហៀរ​ចូល​ទៅ​ដល់​ឃុំ​ខ​  នោះ​ការ​ឃោសនា​របស់​គេ​សម្រាប់​តែ​ឃុំ​ក​ហ្នឹង​ទេ​ ព្រោះ​គេ​មាន​លេខ​រៀង​របស់​គេ​ គេ​មាន​គោលនយោបាយ​របស់​គេ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ឃុំ​ហ្នឹង​ ហើយ​ចំណែក​ឃុំ​ដែល​ហៀរ​ចូល​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ទេ​ ដូច្នេះ​បើសិន​ការ​គ្រាន់តែ​ហែរ​ឆ្លង​ ឬ​មនុស្ស​លើស​ហៀរ​ចូល​មួយទៀត​ ហើយ​រាប់​ថា​ជា​ការ​ឃោសនា​មួយ​ដង​ដែរ​សម្រាប់​ដែល​ឆ្លងកាត់​នោះ​ គឺ​វា​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ទៅ​ដល់​ឃុំ​មួយ​នោះ​ឯង​។​»

​ដោយឡែក​លោក​សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លើក​ឡើង​ថា​ លោក​មិន​គាំទ្រ​អោយ​ការ​ហែរ​ក្បូន​ឃោសនាបោះឆ្នោត​នោះ​ទេ​។​ លោក​លើក​ឡើង​ថា​ ការ​ហែរ​ក្បួន​ឃោសនាបោះឆ្នោត​គឺជា​ការ​បញ្ចេះ​កំហឹង​ពលរដ្ឋ​ឈ្លោះ​គ្នា​ មិនតែប៉ុណ្ណោះ​ក៏​បង្ករ​ឱ្យ​ស្ទះចរាចរណ៍​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​គណបក្ស​និង​គណបក្ស​ និង​ខាត​ពេលវេលា​របស់​អ្នកចូលរួម​ឃោសនា​ជាដើម​។​

​ «​ទី​មួយ​ ចំណាយ​ថវិកា​ច្រើន​ ទី​ពីរ​ ធ្វើ​ឱ្យ​ខាត​ពេលវេលា​របស់​អ្នក​ចេញ​មក​ដើរ​ហែរ​ស្រែក​ ទី​បី​ ធ្វើ​ឱ្យ​ស្ទះផ្លូវ​ពី​បាក​អ្នក​ធ្វើ​ដំណើរ​ ទី​៤.​ធ្វើ​ឱ្យ​អ្នក​ហែរ​បក្ស​ផ្សេង​ជួបនឹង​យើង​ទៅ​ប៉ះពាល់​ពាក្យ​សំដី​នាំ​ឱ្យ​កើត​អំពើ​ហឹ​ង្សា​ អ​ញ្ចឹ​ង​ខ្ញុំ​ណែនាំ​ឱ្យ​បេក្ខជន​ដើរ​តាម​ផ្ទះ​ ចុះ​បង្ហាញខ្លួន​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ និង​យក​គោល​នោ​យ​បាយ​ទៅ​និយាយ​ ឱ្យ​នៅ​តាម​ផ្ទះ​បានឃើញ​តែ​ម្តង​។​»
​លោក​សួន​ សេរីរ​ដ្ឋា​ អះអាង​ថា​ គណបក្ស​អំណាច​ខែ្ម​រ​របស់​លោក​ នឹង​មិន​ដង្ហែរ​ក្បួន​ឃោសនា​នោះ​ទេ​៕

Share

ព័ត៌មានទាក់ទង

Image