en     km
en     km

​អា​មេ​រិ​ក​ចំណាយ​លុយ​ជាង​ ១១៤​លាន​ដុល្លារ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​នេះ​

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ Heidt​ មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹកប្រាក់​ជាង​ ១១៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​គម្រោង​មនុស្សធម៌​ ដើម្បី​ធ្វើការ​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ ចេញផ្សាយ​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ័​ ទី​៥​នេះ​។​

mine-1
ប្រភពពី ហ្វេសបុក HENG Ratana

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ Heidt​ ថ្លែង​ដូចនេះ​ នៅ​ពេល​លោក​ទៅ​ទស្សនកិច្ច​ប្រតិបត្តិការ​លុប​បំបាត់​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​មូលដ្ឋាន​របស់​អង្គការ​  Norwegian​ People’s​ Aid​ (NPA)​ នៅ​ខេត្ត​រតនគីរី​នៅ​ខេត្ត​រតនគីរី​ នៅ​ថ្ងៃ​ទី​ ០៥​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​។​

​លោក​ឯកអគ្គរដ្ឋទូត​ Heidt៖«​សហរដ្ឋអាមេរិក​មាន​ប្រវត្តិ​យូរ​មក​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​ដៃគូ​ របស់​យើង​ក្នុង​រដ្ឋាភិបាល​ សហគមន៍​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​ អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​ថ្ងៃនេះ​ ក្នុង​ខេត្ត​រតនគីរី​ បង្ហាញ​អោយ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​អ្នកជំនាញ​ជា​ច្រើន​ ដែល​ហ៊ាន​ប្រថុយ​ជីវិត​របស់​គេ​ ដើម្បី​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​ សំរាប់​រស់នៅ​»​។​

​ទោះបីជា​អា​មេ​រិ​កបាន​លើក​ឡើង​ពី​គុណសម្បត្តិ​ លើ​ការ​ចំណាយ​ទឹកប្រាក់​ជាង​ ១១៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ ២០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ ដើម្បី​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក៏​ដោយ​ កាលពី​យប់​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ទោស​សហរដ្ឋអាមេរិក​ករណី​ ទម្លាក់​សម្តេច​ព្រះបាទ​ នរោត្តម​សីហ​នុ​ នៅ​ឆ្នាំ​១៩៧០​ ដែល​អា​មេ​រិ​កបាន​នាំ​ឱ្យ​មាន​សង្គ្រាមស៊ីវិល​នៅ​ ប្រទេស​កម្ពុជា​ ជា​ហេតុ​នាំ​ឲ្យ​កាក​សំណល់​គ្រាប់​មីន​ និង​មិន​ទាន់​ផ្ទុះ​រាប់​លាន​គ្រាប់​។​

mine-2
ប្រភពពី ហ្វេសបុក HENG Ratana

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សម្តេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ពិចារណា​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​កាល​ ពី​សម័យ​សង្គ្រាមស៊ីវិល​នៃ​របប​ លន់​ ន​ល់​ ដែល​បំណុល​កម្ពុជា​ជំពាក់​អា​មេ​រិ​ក​ក្នុង​សម័យ​សង្គ្រាម​ ដែល​លោ​កថាភាគ​ច្រើន​បំណុល​អា​មេ​រិ​ក​នៅ​ពេល​នោះ​ដោយសារ​ទិញ​សព្វាវុធ​ពី​អា​មេ​រិ​ក​៕

Share

ព័ត៌មានទាក់ទង

Image