en     km
en     km

តុលាការ​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​បើក​សវន​ការ​ករណី​លោកស្រី​ប៉ាក​គុន​ហេ​

Share

​តុលាការ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៥​មក​រា​នេះ​ ចាប់ផ្ដើម​បើក​សវន​ការ​ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​លោកស្រី​ ប៉ាក​គុន​ហេ​ ប្រធានាធិបតី​របស់​ប្រទេស​នេះ​ ត្រូវ​បាន​ចោទ​ពី​បទ​ពុក​រលួយ​ ។​

park2

​ការ​ជំនុំ​ជម្រះក្ដី​ធ្វើ​ឡើង​ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃនេះ​ ពុំ​មាន​វត្តមាន​លោកស្រី​ ប៉ាក​គុន​ហេ​នោះ​ទេ​ ។​

​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងត្បូង​យុន​ហាប់​ ដែល​ស្រង់​សម្ដី​របស់​មេធាវី​បាន​រាយការណ៍​ ថា​ លោកស្រី​ ប៉ាក​គុន​ហេ​ មិន​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​សវន​ការ​នោះ​ទេ​ ខណៈ​លោកស្រី​ជា​ប្រធានាធិបតី​។​

លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​ចោទប្រកាន់​សំណុំរឿង​ពុក​រលួយ​ដោយសារ​តែ​មិត្តភក្ដិ​របស់​លោកស្រី​ម្នាក់​ គឺ​ អ្នកស្រី​ Choi​ Soon-sil​ បាន​បង្កើត​មូលនិធិ​មនុស្សធម៌​ អង្គាសប្រាក់​ ដោយ​ប្រើប្រាស់​អំណាច​របស់​លោកស្រី​ប៉ាក​។​​ករណី​នេះ​ នាំ​អោយ​មនុស្ស​ដោយ​ស្និ​ទ​នឹង​លោកស្រី​ ប៉ាក​ គុន​ហេ​ ២​រូប​ទៀត​ចោទប្រកាន់​ និង​ឃុំខ្លួន​ ។​ ​ប្រសិនបើ​រក​កំហុស​ឃើញ​ លោកស្រី​ប៉ាក​ នឹង​ត្រូវ​បង្ខំ​អោយ​លាលែង​ពី​តំណែង​ ដែល​ខណៈ​នេះ​ អំណាច​រដ្ឋ​ទាំងស្រុង​ត្រូវ​បាន​សភា​ដកហូត​ពី​លោកស្រី​អស់ហើយ​៕BBC

Share

ព័ត៌មានទាក់ទង

Image