en     km
en     km

លោក​ សម​ រ​ង្ស៊ី​ នៅ​បន្ត​ចំអក​ឱ្យ​បក្ស​កាន់​អំណាច​ថា​ជា​រដ្ឋាភិបាល​ “​ដៃ​ភ្លើង​ជើងមាន់​”?

Share

​ភ្នំពេញ​៖​លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​វាយ​មក​លើ​បក្ស​កាន់​អំណាច​។​ កាលពី​ថ្ងៃ​ពុធ​ ទី​៤​ មក​រា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ រូប​នេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​មាន​សារ​វាយប្រហារ​មួយ​ថ្មី​ទៀត​ថា​រដ្ឋាភិបាល​  “​ ដៃ​ភ្លើង​ជើងមាន់​ ”​។

sam-rangsy
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

​សារ​របស់​លោក​ចង់​និយាយ​ថា​ រដ្ឋាភិបាល​បក្ស​ប្រជាជន​កម្ពុជា​ គ្រប់គ្រង​អ្វី​ខ្ទេច​ហ្នឹង​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ក៏​បាន​ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ ជា​មនុស្ស​ឥត​បានការ​ ដែល​ចូល​ចិត្ត​វាយប្រហារ​ជាតិ​សាសន៍​ឯង​។

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​សារ​បែប​ចំអក​ថ្មី​មួយទៀត​ទៅ​រដ្ឋាភិបាល​មួយ​ដែល​ទំនង​លោក​វាយប្រហារ​ គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​រដ្ឋាភិបាល​ "​ដៃ​ភ្លើង​ ជើងមាន់​ ប៉ះ​អ្វី​ឆេះ​ហ្នឹង​ កាយ​គាស់​អ្វីៗ​ទាំងអស់​ឲ្យ​វិនាស​ហិនហោច​”​។

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ទៀត​ថា​ ៖​ “​ដី​ក៏​ប្លន់​ ផ្ទះ​ក៏​ដុត​ ព្រៃ​ក៏​កាប់​ ដំណាំ​ក៏​ឈូស​ បឹង​ក៏​លុប​ ភ្នំ​ក៏​វ៉ៃ​ ថ្ម​ក៏​ជីក​ ខ្សាច់​ក៏​កាយ​ ប្រទេស​ជាតិ​អន្ដរាយ​ រាស្ដ្រ​វេទនា​ ឲ្យ​តែ​ពួក​គេ​បាន​ធ្វើ​មហាសេដ្ឋី​”​។​

sam-rangsy-1
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​សារ​របស់​មេ​បក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​ឃា​ឃាំង​មិន​ឱ្យ​ចូល​ប្រទេស​ដូចនេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ខកចិត្ត​ការ​ដែល​បក្ស​កាន់​អំណាច​មិន​ បាន​ដោះ​លែង​សកម្មជន​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ.ជ.​ប​ តាម​ការ​គ្រោងទុក​​។​

​ទាក់ទិន​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ចំអក​ទៅ​លោក​ សម​ រ​ង្ស៊ី ​វិញ​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ធ្វើ​នយោបាយ​អត្តឃាត​ខ្លូ​ន​ឯង​។ ​លោក​បញ្ជាក់​ថា​ ការ​លើក​ទ្បើ​ង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ព្រោះ​ការ​លើក​ទ្បើ​ង​នេះ​គឺជា​ការ​ញុះញង់​ឱ្យ​ខ្មែរ​បែកបាក់​គ្នា​តែ​ប៉ុណ្ណោះ​។​ ​លោក​ សុខ​ ឥ​សាន្ត​ ៖​ “​ចង់​គាត់​លើក​ទ្បើ​ង​ ម៉េច​ទៅ​អាហ្នឹង​ជា​រឿង​គាត់​។​ អាង​គាត់​នៅ​ក្រៅ​មាន​អាណា​ទៅ​ចាប់ចង​គាត់​ទៀត​។​ អាហ្នឹង​គឺថា​ គាត់​អាច​ថា​ម៉ា​សេរី​ហើយ​នៅ​ខាងក្រៅ​ ហើយ​គាត់​ជា​ចារឹក​តាំងពី​ឳ​ពុក​គាត់​មក​មិន​ដែល​ចង់ឱ្យ​ជាតិ​រីក​ចម្រើន​រុងរឿង​ទេ​។​ សកម្មភាព​ទាំងអស់​ធ្វើ​សុទ្ធតែ​ក្នុង​ន័យ​ញុះញង់​បំបែកបំបាក់​រើសអើង​ជាតិ​សាសន៍​ រើសអើង​វណ្ណៈ​នៅ​ក្នុង​សង្គម​អ្នកមាន​អ្នកក្រ ​”​

sok-ey-h
លោក សុខឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ ពុំ​មាន​ជំនឿ​ចិត្ត​លើ​អ្នកនយោបាយ​នៅ​កម្ពុជា​ថា​ នឹង​មាន​វប្បធម៌​នយោបាយ​បែប​ប្រជាធិបតេយ្យ​ ទទួលយក​ការ​រិះគន់​ដើម្បី​ស្ថាបនា​នោះ​ទេ​ ដែល​លោក​ថា​ ការ​រិះគន់​ឬ​ក៏​ការ​ចំអក​របស់​មេ​បក្ស​ប្រឆាំង​នា​ពេល​នេះ​ហាក់បីដូច​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​។​

​តែ​លោក​ សូ​ ច​ន្ថា​ ថា​ការ​លើក​ទ្បើ​ង​របស់​លោក​ សម​ រ​ង្ស៊ី​ ពិតជា​ស្រប​តាម​ទិដ្ឋភាព​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ដែល​នាំ​ឱ្យ​មតិ​សាធារណៈជន​ នឹង​គិតពិចារណា​ថា​តើ​ការ​លើក​ទ្បើ​ង​នោះ​គឺជា​រឿង​ត្រឹមត្រូវ​ឬ​យ៉ាងណា​។​ ទោះបី​យ៉ាងនេះ​ក្តី​លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ អ្នកនយោបាយ​គួរតែ​យក​ការ​រិះគន់​ដើម្បី​ស្ថាបនា​ ហើយ​ទន្ទឹម​នឹង​ការ​រិះគន់​នេះ​ ក៏​ត្រូវ​បង្ហាញ​ពី​ដំណោះស្រាយ​ផង​ដែរ​។​ “​ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើ ញ​អ្នកនយោបាយ​នៅ​កម្ពុជា​ធ្វើការ​រិះគន់​ហើយ​បង្ហាញ​អំពី​ដំណោះស្រាយ​ឬ​ក៏​ជា​គោលនយោបាយ​រប ស់​គណបក្ស​នយោបាយ​នីមួយៗ​ជា​ជាង​គ្រាន់តែ​រិះគន់​តែ​មិន​បាន​បង្ហាញ​ពី​អនុ​សាស​ន៏​ឬ​ក៏​អ្វី​ដែល​ជា​ដំណោះស្រាយ​ដើម្បី​ ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​អាហ្នឹង​ចំនុច​ទី​០១​ ហើយ​ចំនុច​ទី​០២​ខ្ញុំ​ស្វា​គម​ន៏​ចំពោះ​ការ​លើក​ទ្បើ​ង​រិះគន់​ដើម្បី​ស្ថាបនា​បែប​នេះ​តែ​ត្រូវ​មានការ​សិក្សា​ស្រាវជ្រាវ​ឬ​ក៏​ការ​សិក្សា​ជាក់ លាក់​ណាមួយ​ដើម្បី​ឱ្យ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ជា​ជាង​រិះគន់​តាម​បែប​នយោបាយ​ "

so-chantha
លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

“​ ដៃ​ភ្លើង​ជើងមាន់​ “​ ជា​គ្រាមភាសា​មួយ​ ដែល​គេ​និយម​ប្រើ​ នៅ​ពេល​គេ​ប្រដៅ​កូនចៅ​  ឬ​ ក្រុម​ណាមួយ​កុំ​ ប្រព្រឹត្ត​អំពើ​អ្វី​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ខ្លួន​ ឬ​សហគមន៍​។​ នៅ​ពេល​អ្វីមួយ​ខូចខាត​ខ្ទេចខ្ទាំ​ គេ​បន្ទោស​ថា​ ក្រុម​នេះ​ពិតជា​ “​ ដៃ​ភ្លើង​ជើងមាន់​ “​ ព្រោះ​ ប៉ះ​អ្វី​ឆេះ​ហ្នឹង​៕

Share

ព័ត៌មានទាក់ទង

Image