en     km
en     km

គ​.​ជ​.​ប​ ប្រជុំ​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​បទបញ្ជា​និង​នីតិវិធី​សម្រាប់​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​

Share

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​បទបញ្ជា​ និង​ នីតិវិធី​សម្រាប់​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ឆ្នាំ​ ២០១៧​។​

meeting-nec
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

​កិច្ចប្រជុំ​នេះ​ ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​ ២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០៥​ និង​ ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៧​ នេះ​នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​២​ រាជធានី​ភ្នំពេញ​។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​។​

​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ គឺ​បាន​ចាប់ផ្តើម​បិទ​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​គ្រប់​ ឃុំ​ សង្កាត់​ ចំនួន​ ១៦៣៣​ នៅ​ទូ​ទាំង​ប្រទេស​។​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​រយៈពេល​ខែ​ ៣​ កាលពី​ឆ្នាំ​២០១៦​ មាន​ចំនួន​ជាង​ ៧​លាន​ ៨​សែន​នាក់​។​ ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ដំបូង​មាន​ចំនួន​ជាង​ ៨​ពាន់​នាក់​។​ ចំណែក​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​លុប​ចេញពី​ទិន្នន័យ​រួចរាល់​ គឺ​មាន​ចំនួន​ជិត​ ៣​ ពាន់​៕

Share

Image
Image
Image