នៅទីបំផុតអតីតនាយករដ្ឋមន្ត្រី កូសូវូលោក រ៉ាម៉ុស ហ៉ារ៉ាឌីណាច (Ramush Haradinaj) ត្រូវបាន ប៉ូលិស ប្រទេសបារាំងចាប់ខ្លួនដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ នៅទីក្រុងឡាអេ ករណីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ។
លោក រ៉ាម៉ុស ហ៉ារ៉ាឌីណាច ធ្លាប់ជាមេបញ្ជាការកងទ័ពឧទ្ទាមនៅឆ្នាំ១៩៩៨-១៩៩៩ ក្នុងជម្លោះទាមទារឯករាជ្យពីប្រទេស Serbian ប៉ុន្ដែអំឡុងពេលនោះលោកដឹកនាំទ័ពអោយមានការសម្លាប់រង្គាលលើជនស៊ីវិល ជនជាតិដើម និងយុទ្ធជន ដែលជាសត្រូវរបស់ខ្លួន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកត្រូវបានចាប់ខ្លួននៅព្រលានយន្ដហោះ Basel Mulhouse Freiburg នៃប្រទេសបារាំង។ អតីតនាយករដ្ឋមន្ដ្រីសង្គមស៊ីវិលរូបនេះ ត្រូវបានបង្ខំអោយចាកចេញពីតំណែងដោយសារតែលោកមានរឿងអាស្រូវជាច្រើនទៀតកើតឡើងនៅក្នុងអំឡុងលោកកាន់តំណែងនាយករដ្ឋមន្ដ្រីប្រទេសកូសូវូ នៅឆ្នាំ២០១២ ៕