en     km
en     km

លោក​ ហុង​ សុខ​ហួរ​ មិន​បាន​មក​សាលាឧទ្ធរណ៍​ខណៈ​មេធាវី​សុំ​លើក​ពេល​សវន​ការ​

Share

ភ្នំពេញ​៖​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្សប្រឆាំង​ដែល​តម្រូវ​ឲ្យ​នាំ​ខ្លួន​ឡើង​សវន​ការ​ជំនុំ​ជម្រះក្ដី​នៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ត្រូវ​បាន​ខកខាន​ដោយសារ​តែ​មេធាវី​សុំ​លើក​ពេល​។​

hong-sokhour
លោក ហុងង សុខហួរ សមាជិកព្រឹកសភានៃគណបក្ស សម រង្ស៊ី

​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​បាន​ឲ្យ​ដឹង​ថា​ ការ​ពិត​សវន​ការ​សាលាឧទ្ធរណ៍​នេះ​ត្រូវ​ជំនុំ​ជម្រះក្ដី​ សំណុំរឿង​លោក​ ហុង​ សុខ​ហួរ​ នៅ​ព្រឹក​នេះ​ដោយសារ​តែ​មេធាវី​ប្ដឹង​ជំទាស់​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ផ្ដន្ទាទោស​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​អោយ​មានទោស​ ៧​ឆ្នាំ​ ករណី​ ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​ -​វៀតណាម​។​

​តាម​ប្រភព​ដដែល​ ការ​ដែល​មិន​បាន​នាំ​ខ្លួន​ជនជាប់ចោទ​មក​កាន់​សាលាឧទ្ធរណ៍​គឺ​ដោយសារ​តែ​មេធាវី​របស់​ជនជាប់ចោទ​សុំ​លើក​ពេល​សវន​ការ​ ក្នុង​មូលហេតុ​ក្រុម​មេធាវី​ជនជាប់ចោទ​ទាមទារ​ឲ្យ​មាន​អ្នក ជំនាញ​ម្នាក់​ចូលខ្លួន​ មក​បកស្រាយ​នៃ​ការ​ប្រើប្រាស់​ឯកសារ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធី​ណែ​ត​។​

តាមព័ត៌មានសវនការករណីលោក ហុង សុខហួរ ដដែលនេះនឹងធ្វើឡើងនៅខែ កុម្ភៈ ឆ្នាំ២០១៧។

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ចំនួន​ ៣​បទល្មើស​ ក្នុង​នោះ​មាន​ ៖​ “​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៦២៩​ មាត្រា​ ៦៣០​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ ​”​។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​នូវ​ឯកសារ​មួយ​ស្តី​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ -​ វៀតណាម​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ​។

​ក្នុង​សំណុំរឿង​នេះ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ ៥​ឆ្នាំ​ ហើយ​ជំនួយការ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ២​រូប​ទៀត​មានទោស​ម្នាក់​ ៣​ឆ្នាំ​៕

Share

Image
Image
Image