en     km
en     km

ក្រសួង​អប់រំ​ចាប់ផ្តើម​បង្កើន​ម៉ោង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ខេត្តសៀមរាប​

Share

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​សម្រេច​ដាក់​សាលា​បឋម​សិក្សា​ចំនួន​បី​របស់​ខេត្តសៀមរាប​ឲ្យ​បង្រៀន​សិស្ស​រយៈពេល​ពេញ​មួយ​ថ្ងៃ​ ចាប់ពី​ខែ​ មក​រា​ នេះ​តទៅ​ ដោយ​នឹង​ផ្តល់​អាហារ​ពេល​ថ្ងៃត្រង់​សម្រាប់​សិស្សានុសិស្ស​ទៀត​ផង​។​ នេះ​បើ​ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ ហង់​ ជួនណា​រ៉ុ​ន​ កាលពី​ថ្ងៃ​ទី​ ២​ មក​រា​ ដែល​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

Logo Cropped 2

សាលារៀន​ទាំងនោះ​រួម​មាន​ សាលា​បឋម​សិក្សា​ដូន​ឱ​ សាលា​បឋម​សិក្សា​ ត្រពាំង​ស្វាយ​ និង​សាលា​បឋម​សិក្សា​គោក​គ្រើល​ ដែល​ស្ថិត​ក្នុងស្រុក​អង្គរធំ​ ក្បែរ​ទីប្រជុំជន​ខេត្តសៀមរាប​។​

​លោក​ហង់​ ជួន​ ណា​រ៉ុ​ន​ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា​ ការ​បង្កើន​ម៉ោង​សិក្សា​ដល់​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ទាំង​បី​ គឺ​ដើម្បី​សាកល្បង​បង្កើន​គុណភាព​សិក្សា​ឲ្យ​ដល់​«​កម្រិតស្តង់ដារ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ដើម្បី​បង្កើន​គុណភាព​លទ្ធផល​សិក្សា​»​នៅ​តាម​បណ្តា​សាលា​បឋម​សិក្សា​៕

Share

ព័ត៌មានទាក់ទង

Image