en     km
en     km

ក្រសួងបរិស្ថាន​ប្រកាស​ ថា​នឹង​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្រុងភ្នំពេញ​

Share

ភ្នំពេញ៖ គណៈ​ក​ម្មា​ការ​ទី​៣​ នៃ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ មក​រា​ ឆ្នាំ​២០១៧​នេះ​ បាន​ចោទសួរ​ដេញដោល​ ​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ អំពី​គំនរ​សំរាម​ពាស​វាល​ពាល​កាល​ក្នុង​ទីក្រុង​ភ្នំពេញ​។​ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​សន្យា​ថា​ នឹង​គ្រប់គ្រង​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយ​ការ​ព័ត៌មាន​នេះ​៖

 

env-4-pre
ពីឆ្វេង លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​ ប៉ុ​ល​ ហំ​ម ប្រធាន​គណៈ​ក​ម្មា​ការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​និង​ធនធានទឹក​នៃ​រដ្ឋសភា

នៅ​ថ្ងៃ​ពុធ​ទី​ ៤​មក​រា​នេះ​ ប្រធាន​គណៈ​ក​ម្មា​ការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​និង​ធនធានទឹក​នៃ​រដ្ឋសភា​ លោក​ ប៉ុ​ល​ ហំ​ម​ បាន​ចោទសួរ​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ អំពី​ការ​គ្រប់គ្រង​សំរាម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បំពុល​បរិ​ដ្ឋា​ន​ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ប៉ុ​ល​ ហំ​ម​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​សួរ​ដេញដោល​ជាមួយ​លោក​លោក​ សាយ​ សំ​អាល់​ ថា​មិន​ទាន់​មានការ​គ្រប់គ្រង​សំរាម​នៅ​ក្នុង​រាជធានី​បាន​ល្អ​នៅឡើយ​ទេ​។​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដដែល​បន្ថែម​ថា​មានការ​គរ​សំរាម​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ ជា​ពិសេស​សំរាម​ដែល​ជា​សំណល់​ពី​មន្ទីរពេទ្យ​ ដែល​ជា​បច្ច័យ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

«​នៅ​តាម​ដងផ្លូវ​ខ្លះ​ ឃើញ​មាន​សំរាម​ មិនមែន​សំរាម​ធម្មតា​ទេ​ សំរាម​វេជ្ជសាស្ត្រ​ទៀត​ កាក​សំណល់​ជា​វេជ្ជសាស្ត្រ​ទៀត​»​

​ខណៈ​ដែល​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​ដប់​តោន​ ជា​ញឹកញាប់​គេ​នៅ​តែ​ប្រទះ​ឃើញ​គំនរ​សំរាម​ធំៗ​នៅ​ជាប់មាត់​ផ្លូវ​ ជា​ពិសេស​នៅ​តំបន់​ក្បែរ​ទីប្រជុំជន​ និង​តំបន់​ផ្សារ​។​ គំនរ​សំរាម​ខ្លះ​ត្រូវ​គេ​គរ​ចោល​យ៉ាង​យូរ​ សាយ​ក្លិន​រលួយ​ភាយ​ដោយ​មិន​មាន​អន្តរា​គម​ដោះស្រាយ​ឡើយ​។​

​លោក​ប៉ុ​ល​ ហំ​ម​ ចង់ឱ្យ​មានការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ជាង​នេះ​។​

​ឆ្លើយ​នឹង​បញ្ហា​នេះ​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា​ ការ​គ្រប់គ្រង​សំរាម​នឹង​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់​នេះៗ​។​ លោក​បន្ត​ថា​ ក្រសួង​នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​សាលា​រាជធានី​ បណ្តា​ខណ្ឌ​ផ្សេងៗ​ និង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រមូល​ និង​គ្រប់គ្រង​សំរាម​ឱ្យ​មានបាន​ប្រសើរ​ជាង​មុន​។​ ប៉ុន្តែ​ លោក​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ផង​ដែរ​។​

«​ប្រជាជន​របស់​យើង​ក៏​ត្រូវ​ចូលរួម​ដែរ​ មិនមែន​បាន​សេចក្តី​ថា​ គាត់​យក​មក​បោះចោល​ហ្នឹងហើយ​គិត​ថា​រដ្ឋ​នឹង​តាម​ប្រមូល​តាម​ក្រោយ​គាត់​នោះ​ទេ​ ត្រូវ​មានការ​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវ​អ​ញ្ចឹ​ង​ដែរ​ ធ្វើការ​ជាមួយ​គ្នា​។​ខ្ញុំ​សង្ឃឹមថា​វា​មិនយូ​ទេ​»​។​

​លោក​ សាយ​ សំ​អាល់​ បន្ថែម​ថា​ ការ​គ្រប់គ្រង​សំរាម​បច្ចុប្បន្ន​នេះ​បាន​ល្អ​ប្រសើរ​ខ្លះ​ហើយ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្ទេរ​កិច្ចការ​គ្រប់គ្រង​សំរាម​ទៅ​ឱ្យ​រដ្ឋបាល​ រាជធានី​ ខេត្ត​ ជា​អ្នកគ្រប់គ្រង​ដោយ​ខ្លួនឯង​។​ ប៉ុន្តែ​លោក​យល់​ឃើញ​ថា​ថា​ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​សំរាម​បាន​ល្អ​ជាង​មុន​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​៕


Share

ព័ត៌មានទាក់ទង

Image