en     km
en     km

ហ្វី​លី​ពី​ន​៖​អ្នកទោស​១៥០​នាក់​រត់​ពី​ពន្ធនាគារ​ក្រោម​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​

Share

យ៉ាងតិច​ណាស់​ អ្នកទោស​ ១៥០​នាក់​ បាន​រត់​ពី​ពន្ធនាគារ​មួយ​នៅ​ ប្រទេស​ហ្វី​លី​ពី​ន​ បន្ទាប់​ពី​​ពួក​ឧទ្ទាម​មាន​គ្នា​ជាង​១០០​នាក់​បាន​បើក​ការ​ បាញ​ប្រហារ​លើ​ពន្ធនាគារ​ បណ្ដាល​ឱ្យ​ឆ្មាំ​ពន្ធនាគារ​ម្នាក់​ស្លាប់​ភ្លាមៗ​។​

pilipine02

តាម​ទីភ្នាក់ងារសារព័ត៌មាន​AFP​ ពន្ធនាគារ​ដែល​ រង​ការ​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ គឺ​ គុក​Cotabato​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ហើយ​ការ​វាយប្រហារ​កើត​មាន​រយៈពេល​២​ម៉ោង​។

ឆ្មាំ​ពន្ធនាគារ​ម្នាក់​ឈ្មោះ​ Peter​ John​ Bonggat​ បាន​និយាយ​ថា​ ពួក​ឧទ្ទាម​ ដែល​ធ្វើការ​វាយប្រហារ​នេះ​ គឺ​សំដៅ​ចូល​រំដោះ​អ្នកទោស​ នៅ​ទីនោះ​ ។ ​លោក​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​នេះ​ ដឹកនាំ​ដោយ​ក្រុម​ឧទ្ទាម​នៃ​រណ​សិ​រ្យ​រំដោះ​ជាតិ​ឥ​ស្លា​ម​ Moro​ ។

​ ​នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​មានការ​វាយប្រហារ​លើ​ពន្ធនាគារ​ ដើម្បី​រំដោះ​អ្នកទោស​ ដ៏​ច្រើន​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​ ប្រធានាធិបតី​ Duterte​ ជា​អ្នក​បោសសំអាត​ គ្រឿងញៀន​ សម្លាប់​មនុស្ស​ យ៉ាង​រង្គាល​។​​ AFP ​

Share

ព័ត៌មានទាក់ទង

Image