en     km
en     km

គ​.​ជ​.​ប​ ប្រកាស​ឱ្យ​ពលរដ្ឋ​ដាក់​ពាក្យ​តវ៉ា​បើ​បាត់ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញ​ ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តាម​សាលាឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ទី​០៣​ រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៧​ ដែល​ពេល​នេះ​ ជន​ណា​បាត់ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​រួត​រះ​មក​តវ៉ា​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​។​

nec-voterlist
ប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោត។

តាម​ការ​ជូនដំណឹង​នេះ​ គ​.​ជ​.​ប​ បាន​ទុក​ពេល​ ឲ្យ​ប្រជាពលរដ្ឋ​ ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ និង​ប្ដឹង​ជំទាស់​ទៅ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ប្រសិនបើ​មាន​បញ្ហា​ណាមួយ​ ឬ​ពិនិត្យ​មិនឃើញ​មាន​ទិន្នន័យ​ឈ្មោះ​ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​នោះ​។​

​គ​.​ជ​.​ប​ បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​លុប​ទិន្នន័យ​ឈ្មោះ​ចំនួន​ ២,៧៣៧​នាក់​ ជា​ស្ថាពរ​ ដោយ​អះអាង​ថា​ ទិន្នន័យ​ឈ្មោះ​ទាំង​អស់នេះ​ មានឈ្មោះ​សល់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង​ និង​មានការ​ផ្ទេរ​ការិយាល័យ​ក្នុង​ឃុំ​-​សង្កាត់​ និង​ដោយសារ​តែ​អ្នក​ចុះ​ឈ្មោះ​ទាំងនេះ​ ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ តាម​នីតិវិធី​របស់​ គ​.​ជ​.​ប​។​

​តាម​ការ​ជូនដំណឹង​នេះ​ គ​.​ជ​.​ប​ នឹង​លុបឈ្មោះ​ ៨,៣៤៦​នាក់​ បន្ថែម​ទៀត​ បើសិនជា​គ្មាន​ការ​តវ៉ា​អំឡុង​ពេល​ ១០​ថ្ងៃ​ តាម​ការ​កំណត់​។​

​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​នេះ​ គេ​អាច​ចូល​ទៅ​ពិនិត្យ​បាន​ដែរ​ តាម​រយៈ​គេហទំព័រ​របស់​ គ​.​ជ​.​ប​ គឺ​ www.voterlist.org.kh​។​ តែបើ​ពី​និត្យ​មិនឃើញ​មាន​ ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ ត្រូវ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ ទៅ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ កាលពី​ពេល​កន្លង​ទៅ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​។​

​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ​ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អណ​ត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨៕

Share

ព័ត៌មានទាក់ទង

Image