សៀមរាប៖វិទ្យាល័យអង្គរជុំស្ថិតនៅ ខេត្តសៀមរាប ជាវិទ្យាល័យមួយដែលទទួលបានការឧបត្ថម្ភពីអង្គការភ្លេនអន្តរជាតិកម្ពុជា។ ក្នុងវិទ្យាល័យនេះ មានអាគារមួយខ្នង ហ្វឹកហ្វឺនសិស្សឱ្យចេះជំនាញគូរគំនួរ។ សាលារៀនគូរគំនូរនេះមានសិស្សចូលរៀន២០០នាក់ ដោយម្នាក់ត្រូវរៀនរយៈពេល ៣ខែយ៉ាងតិចហើយសិស្សដែលអាចចាប់យកជំនាញនេះ គឺសិស្សរៀនថា្នក់ទី៧ឡើងទៅ។
កាលពី ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៦ អង្គការនេះបានរៀបចំកម្មវិធី ពិពណ៌គំនូរស្នាដៃរបស់សិស្ស។កម្មវិធីនេះមានការចូលរួមពីមន្ត្រីពាក់ពន្ធ័ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរយនាក់ និង មានភាពសប្បាយរីករាយនៅពេលដែល សិស្សទាំង ២០រូប ជាប់ជម្រើសជាអ្នកគូររូបបានស្អាត និង បង្កប់អត្ថន័យ បង្ហាញពីអត្ថន័យ នៃរូបគំនូរ របស់ពួកគេ។
មុខវិជ្ជាគូរគំនូរនេះធ្វើឲ្យសិស្សអាចកំណត់គោលដៅនិងព្យាយាមសម្រេចគោលដៅក្នុងពេលណាមួយ ជាពិសេសគេអាចបញ្ចេញយោបល់តាមរយៈគូរគុំនូរនេះ ក្នុងការអភិវឌ្ឍភូមិឃុំ។
កញ្ញា ច្រឹក ស្រីអូន បានចុះជួបសិស្សានុសិស្ស ផ្ទាល់ ដែលមានជំនាញគូរគំនូរ ហើយបានគយគន់ មើលរូបភាពនៃរូបគំនូរពួកគេ ទៀតផង។ សូមស្ដាប់បទយកការណ៍របស់កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖