en     km
en     km

បទ​សម្ភាសន៍​៖​ខ្ញុំ​ស្រក់​ទឹកភ្នែក​ព្រោះ​គេ​កំពុង​សប្បាយ​ឪពុក​ខ្ញុំ​ដេក​គុក​

Share

​ភ្នំពេញ​៖​ កូនប្រុស​ លោក​ ណៃ​ វង់​ ដា​ ឈ្មោះ​ ណៃ​ សូ​វី​លី​  បាន​ផ្ដល់​បទ​សម្ភាស​ឱ្យ​វិទ្យុ​ស្ដ្រី​ ថា​ ប្អូនប្រុស​ និង​ម្ដាយ​ គឺ​ អ្នកស្រី​ ភាវ​ ម៉ី​ អង្គុយ​សម្រក់​ទឹកភ្នែក​នៅ​ពីមុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​ ១​មក​រា​ ឆ្នាំ​ ២០១៧​ ដោយសារ​តែ​ខ្វល់​នឹង​ឱ​ពុក​ ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ ។​

លោក ណៃ វង់ដា មន្រ្តីនៃសមាគនអាដហុក ចូលខ្លួនសាវនាការនៅរសៀលថ្ងៃនេះ។រូបភាពWMC
លោក ណៃ វង់ដា មន្រ្តីនៃសមាគនអាដហុក ចូលខ្លួនសាវនាការនៅរសៀលថ្ងៃនេះ។រូបភាពWMC

ការ​លើក​ឡើង​របស់​ ណៃ​ សូ​វី​លី​ ដែល​មាន​អាយុ​ទើបតែ​១៥​ឆ្នាំ​ដូចនេះ​ បន្ទាប់​ពី​គេ​ និង​ម្ដាយ​ បាន​ទៅ​សួរសុខទុក្ខ​ ឪពុក​នៅ​ក្នុង​ពន្ធនាគារ​ ប៉ុន្ដែ​ឆ្មាំ​គុក​មិន​អនុញ្ញាត​។​

​ជាមួយ​គ្នា​នេះ​កុមា​រា​ ណៃ​ សូ​វី​លី​បាន​សរសេរ​ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ប្អូន​គឺ​  មាន​ន័យ​ ដូចនេះ​៖​ថ្ងៃ​ទី​១​មក​រា​គឺ​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​ក្នុង​ពិភពលោក​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រកបដោយ​សុភមង្គល​ និង​ស្នាមញញឹម​ ដែល​ខុស​ពី​គ្រួសារ​របស់​ខ្លួន​ គឺ​ អាច​ត្រឹមតែ​សម្រក់​ទឹកភ្នែក​ នៅ​ពីមុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស​។​ ការ​រៀបរាប់​របស់​កូនប្រុស​ លោក​ណៃ​វង់​ដា​ ដូចនេះ​ នៅ​ពេល​ដែល​គេ​និង​ម្ដាយ​ បាន​ទៅ​សួរ​ទុក្ខ​ឪពុក​ នៅ​ក្នុង​ពន្ធ​ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃអាទិត្យ​ទី​១​មក​រា​ ហើយ​ឆ្មាំ​គុក​មិន​អនុញ្ញាត​។ ​​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ សូ​វី​លី​និយាយ​ថា​តុលាការ​គួរតែ​ដោះ​ឪពុក​របស់​ខ្លួន​ ឆាប់ៗ​ទៅ​ ។ ​

​តទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ជុំ​ជោគ​ជាតា​ ជាមួយ​សូ​វី​លី​កូនប្រុស​លោក​ណៃវង់​ដា​ដូច​តទៅ​៖

មន្ត្រី​សមាគម​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ រួម​មាន​ លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ យី​ សុខ​សាន​ លោក​ ណៃ​ វង់​ដា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ រង​ការ​ចោទប្រកាន់​ពី​បទ​ សូកប៉ាន់​សាក្សី​​ ទាក់ទិន​នឹង​សំណុំរឿង​របស់​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​ ចំណែក​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ស្នងរ​ដ្ឋា​ន​នគរបាល​រាជធានី​ ក្នុង​សំណុំរឿង​ខាងលើ​នេះ​ផង​ដែរ​ ដោយ​ចោទ​ពី​បទ​ ​សមគំនិត​សូកប៉ាន់​សាក្សី​។​ ​ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ មាន​សេចក្តី​រំពឹង​ទុក​ថា​ នឹង​បាន​ជួប​ក្រុម​គ្រួសារ​របស់​ខ្លួន​ទ្បើ​ង​វិញ​នៅ​ឆ្នាំ​ថ្មី​នេះ​។​

ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC
ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC

Share

ព័ត៌មានទាក់ទង

Image