ពួកមន្ដ្រីប្រទេសប្រេស៊ីលបាននិយាយថា យ៉ាងតិចមនុស្ស ៦០នាក់បានស្លាប់ដោយសារអំពើកុប្បកម្មមួយកើតឡើង នៅគុកមួយនៅតំបន់អាម៉ាស៊ូន នៅប្រទេសប្រេស៊ីល។ តាមពួកមន្ដ្រីប្រេស៊ីល កុប្បកម្មនេះបានកើតឡើងដោយសារតែជម្លោះក្នុងពន្ធនាគារ រវាងអ្នកទោសគ្នាឯង ហើយកើតឡើងកាលពីថ្ងៃអាទិត្យ ទី ០២ មករា។
តាមទីភ្នាក់ងារសារព័ត៌មាន AFPអ្នកទោសស្លាប់ ៦០នាក់ ហើយពន្ធនាគារដែលផ្ទុះអំពើកុប្បកម្មនេះមានអ្នកទោសរហូត ៦រយ ២២ពាន់នាក់ និងភាគច្រើនជា មនុស្សប្រុស។ កាលពីខែតុលា ឆ្នាំ២០១៥ ក៏មានកុប្បកម្មក្នុងពន្ធនាគារ ដូចគ្នានេះកើតឡើងដែរ៕ប្រភព:AFP
Post Views: 246