en     km
en     km

​អតីត​សហគមន៍បុរី​កីឡា​ដែល​ត្រូវ​បាន​ជម្លៀសចេញ​សម្រុកមក​រស់នៅ​លើ​ផ្ទះ​ពួក​គេ​វិញ​ហើយ​ 

Share

ភ្នំពេញ​ ៖​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​សហគមន៍​បុរី​កីឡា​ ដែល​ត្រូវ​បាន​អាជ្ញាធរ​សាលាក្រុង​ ជម្លៀស​ឱ្យទៅ​រស់នៅ​ ភ្នំ​បាត​ ខេត្តកំពង់ស្ពឺ​ ប្រមាណ​ជា​ ៣៥​គ្រួសារ​បាន​នាំ​គ្នា​ឡើង​មក​រស់នៅ​លើ​អាគារ​របស់​ពួក​គេ​វិញ​ហើយ​។​ ​នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ព្រឹក​នេះ​។​

ពលរដ្ឋអតីតបុរីកីឡាដែលត្រូវបានអាជ្ញាធរជម្លៀសទៅរស់នៅភ្នំបាត ឡើងមកតវ៉ា សុំរស់នៅបុរីកីឡាវិញ។
ពលរដ្ឋអតីតបុរីកីឡាដែលត្រូវបានអាជ្ញាធរជម្លៀសទៅរស់នៅភ្នំបាត ឡើងមកតវ៉ា សុំរស់នៅបុរីកីឡាវិញ។

តាម​អ្នករាយការណ៍​ ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​ ហើយ​ត្រឡប់​មក​រស់នៅ​សហ​គមន៍​បុរី​កីឡា​នៅ​ពេល​នេះ​ គឺ​ដោយសារ​តែ​ការ​អត់ទ្រាំ​មិន​បាន​នៅ​តំបន់​ដែល​សាលាក្រុង​បាន​ជម្លៀស​អោយទៅ​រស់នៅ​នោះ​ ដោយ​ពួក​គេ​និយាយ​ថា​ តំបន់​នោះ​ គឺ​ ខុស​ប្លែក​ ពី​បុរី​កីឡា​ ជាទី​ដាច់​ស្រយាល​ ពិបាក​រក​កន្លែង​លក់ដូរ​ជា​ពិសេស​ គឺ​ ខ្វះ​ទឹក​ ខ្វះ​ភ្លើង​ប្រើប្រាស់​និង​ផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា​កូន​រៀន​ជាដើម​។

​តាម​សេចក្ដីរាយការណ៍​ដដែល​ គឺ​ ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​ពេល​នេះ​ បាន​និយាយ​ថា​ ពួក​គេ​ស៊ូស្លាប់​ និង​មិន​ចាក​ចេញពីផ្ទះ​ដែល​ពួក​គេ​ធ្លាប់​នៅ​ពី​មុន​នោះ​ទេ​។ ​នៅ​ពេល​អតីត​បុរី​កីឡា​ ឡើង​មក​រស់នៅ​លើ​អាគារ​ របស់​ពួក​គេ​វិញ​ នៅ​ព្រឹក​នេះ​ អាជ្ញាធរ​ ខណ្ឌ ៧​កម​រា​ ក៏​បាន​មក​រាំ​រាំង​ ដែល​ ដោយ​បង្ខំ​ឱ្យ​ ចាកចេញ​វិញ​តែ​ ពលរដ្ឋ​មិន​ធ្វើ​តាម​ ។​ ​សូម​ជម្រាប​ថា​ តំបន់​ភ្នំ​បាត​ដែល​ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ ជម្លៀស​ឱ្យទៅ​រស់នៅ​នោះ​ កាលពី​ឆ្នាំ​២០១២​ គឺ​ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ក្បែរ​ជើងភ្នំ​ឧត្ដុ​ង​ មាន​ប្រវែង​ប្រមាណ​ជា​ ៥០​ ទៅ​៦០​ គីឡូម៉ែត្រ​ ពី​ទីក្រុង​ភ្នំពេញ​។​ ពលរដ្ឋ​អតីត​បុ​រិ​កីឡា​រស់នៅ​ទីនោះ​មាន​១៤០​គ្រួសារ​៕

ពលរដ្ឋអតីតបុរីកីឡា ប្រមាណជា ៣៥គ្រួសារ តវ៉ាសុំឡើងមករស់នៅលើអគារបុរីកីឡាវិញ នៅថ្ងៃទី០៣មករា ឆ្នាំ ២០១៧នេះ បន្ទាប់ពីអាជ្ញាធរសាលាក្រុងបានជម្លៀសឱ្យពួកគេទៅរស់នៅភ្នំបាត ជាយក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ។
អតីតពលរដ្ឋសហគមន៍បុរីកីឡា ប្រមាណជា ៣៥គ្រួសារ តវ៉ាសុំឡើងមករស់នៅលើអគារបុរីកីឡាវិញ នៅថ្ងៃទី០៣មករា ឆ្នាំ ២០១៧នេះ បន្ទាប់ពីអាជ្ញាធរសាលាក្រុងបានជម្លៀសឱ្យពួកគេទៅរស់នៅភ្នំបាត ជាយក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ។

Share

ព័ត៌មានទាក់ទង

Image