ប៉េកាំង៖ចិនចាប់ផ្ដើមធ្វើសមយុទ្ធយោធា មានលក្ខណៈទ្រង់ទ្រាយធំជាថ្មីម្ដងទៀតនៅសមុទ្រចិនខាងត្បូងជាតំបន់ជម្លោះ មុនអាមេរិកបញ្ចូននាវាចម្បាំងឆ្លងកាត់ទីនោះ ដែលធ្វើឲ្យមានការព្រួយបារម្ភឡើងវិញ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters សមយុទ្ធនេះមានទាំងកងទ័ពអាកាស កងទ័ពជើងទឹក ដោយមាននៅលើនាវាចម្បាំង Liaoning ដែលបានបើកដល់តំបន់នោះហើយ។
ការធ្វើសមយុទ្ធរបស់កងទ័ពចិនធ្វើឡើង បន្ទាប់ពីចិនបង្ហាញការមិនពេញចិនចំពោះកោះតៃវ៉ាន់ ដែលចង់ភ្ជាប់ទំនាក់ទំនងការទូតជាមួយអាមេរិក និងស្របពេលលោក ដូណាល់ត្រាំ បញ្ជាឲ្យកងទ័ពអាមេរិកនាំនាវាចម្បាំងដ៏ធំមួយឆ្លងកាត់ទីនោះនៅថ្ងៃដែលលោកចូលកាន់តំណែងជាប្រធានាធិបតីថ្មីសហរដ្ឋ អាមេរិកនៅ ២០ មករា ឆ្នាំ ២០១៧នេះ។
ប្រទេសជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះមាន ចិនជាមួយហ្វីលីពីន ជាមួយវៀតណាម ម៉ាឡេស៊ី និងព្រុយនេ ព្រមទាំងកោះតៃវ៉ាន់ផងដែរ៕ប្រភព:Reuters