en     km
en     km

​សម្តេច​ ស​ ខេ​ង​ ស្នើ​ឱ្យ​បញ្ចូល​ក្រមសីលធម៌​១០​ចំនុច​សម្រាប់​សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ​២០១៧

Share

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​ ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លុ​វ​គោក​បញ្ចូល​ក្រមសីលធម៌​ចំនួន​១០​ចំនុច​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ ខណៈ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​មាន​ទិស​ដៅ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៧​ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​បង្ករ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​។​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរ​ណ៌​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ ព្រឹក​ថ្ងៃ​ទី​០២​ខែមករា​ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​

​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ បានឱ្យ​ដឹង​ថា​ ផ្អែក​លើ​បទ​ពិសោធន៍​ក្នុង​ឆ្នាំ​២០១៦​ គ្រប់​អង្គភាព​ចំណុះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ (​គ​.​ស​.​ច​.​គ​)​ ត្រូវ​ប្រឹងប្រែង​ថែម​ទៀត​ឱ្យ​អស់ពី​ស្មារតី​ទទួលខុសត្រូវ​បំពេញភារកិច្ច​ឱ្យ​ទទួល​បាន​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​២០១៧​។​

​ក្នុង​ន័យ​នេះ​សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ឱ្យ​បាន​៥០%​ នា​ឆ្នាំ​២០២០​ តាម​ផែនការ​ ទស​វត្ស​អង្គការសហប្រជាជាតិ​ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​ឱ្យ​បាន​៩%​ដោយ​អនុវត្ត​ទិស​ដៅ​មួយ​ចំនួន​ដូច​ជា​៖​ ធ្វើការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរ​ណ៏​មាន​ប្រសិទ្ធិ​ភាព​ បង្កើន​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ បង្កើន​សុវត្ថិភាព​យានយន្ត​ វិសោធនកម្ម​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​  បន្ត​ជំរុញ​ការ​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ ជាដើម​។​

​ឆ្លើយ​តប​ទិស​ដៅ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​នេះ​ដែរ​ សម្តេច​ ស​ ខេ​ង​ ស្នើ​ឱ្យ​បញ្ចូល​ក្រមសីលធម៌​១០​ចំនុច​បន្ថែម​ទៀត​សម្រាប់​សុវត្ថិភាព​ចរាចរ​ណ៏​ឆ្នាំ​២០១៧​មាន​ដូច​ជា​៖​ ពេល​បើកបរ​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត​ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជា​ដាច់ខាត​ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ជា​ដាច់ខាត​ មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ងងុយដេក​។​ ពេល​បើកបរ​ត្រូវ​ ពាក់មួក​សុវត្ថិភាព​ជា​ដាច់ខាត​ ត្រូវ​ពាក់​ខ្សែ​សុវត្ថិភាព​ជា​ដាច់ខាត​សម្រាប់​រថយន្ត​ ត្រូវ​ប្រកាន់​ស្តាំ​ជា​ដាច់ខាត​ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ជា​ដាច់ខាត​ ត្រូវ​ចេះ​បើកបរ​ជា​ដាច់ខាត​ និង​ចំនុច​ចុង​ក្រោយ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​។

​បើ​តាម​របាយ​ការ​ណ៏​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ គ្រោះថ្នាក់​ចរាចរ​ណ៏​ឆ្នាំ​២០១៦​ បាន​កើត​ទ្បើ​ង​ចំនួន​ ៣.៧០០​លើក​ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​ ១.៧១៧​នាក់​ និង​របួស​ ៦.៦០៧​ នាក់​ (​ធ្ងន់​៥៩%)៕​

Share

ព័ត៌មានទាក់ទង

Image