រុស្ស៊ី ៖ អ្នកការទូតរុស្ស៊ី ៣៥ នាក់ដែលប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានបណ្ដេញចេញ គឺនៅថ្ងៃអាទិត្យទី១ មករា ឆ្នាំ ២០១៧ នេះ ពួកគាត់បានចាកចេញទៅក្រុងម៉ូស្គូវិញហើយ ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Novosti បានរាយការណ៍ថាអ្នកការទូតរួមនឹងគ្រួសារមានគ្នា ៩៦ នាក់បានឡើងជិះយន្តហោះរុស្ស៊ីមួយគ្រឿងទៅប្រ ទេសពួកគេវិញ កាលពីថ្ងៃម្សិលមិញ ដោយពួកគេចេញពីទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកការទូតទាំង ៣៥នាក់នេះ ជាមន្ត្រីដែលគ្មានអត្ថប្រយោជន៍។
ប៉ុន្តែការបណ្ដេញអ្នកការទូតរុស្ស៊ីទាំងនេះ ធ្វើឡើងបន្ទាប់ពីលោក អូបាម៉ា បានវាយប្រហារ លោក Vladimir Putin សមភាគីរបស់លោក ករណីចូលលួច Email របស់លោកស្រី Hillary Clinton ដែលនាំឱ្យលោកស្រីចាញ់ឆ្នោតលោក ដូណាល់ត្រាំ។
យ៉ាងណាក៏ដោយលោក Putin គ្រាន់តែសម្ដែងការខកចិត្ត តែសន្យាមិនសងសឹក ដោយលោកសង្ឃឹមថាលោក ដូណាល់ត្រាំ នឹងផ្សះផ្សាករណីតានតឹងនេះឡើងវិញ។ ប្រភព៖ AFP