en     km
en     km

ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​ គ​.​ជ​.​ប​ រំពឹង​ជួប​គ្រួសារ​វិញ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​(មានសំឡេង)

Share

ភ្នំពេញ ៖ ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​ក្រុម​គ្រួសារ​មន្ត្រី​ គ​.​ជ​.​ប​ កំពុង​តែ​ទន្ទឹងរង់ចាំ​ពេលវេលា​ជួប​ក្រុម​គ្រួសារ​វិញ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​ ខណៈ​ស្ថានភាព​នយោបាយ​មាន​ភាព​ធូរ​ស្បោ​យ​ទ្បើ​ង​វិញ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ចូល​ប្រជុំ​ក្នុង​សភា​វិញ​។​ ជាង​នេះ​ទៀត​ ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​ក្រុម​គ្រួសារ​មន្ត្រី​ គ​.​ជ​.​ប​ ក៏​ស្នើ​ឱ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ឆាប់​ជួប​ចរចា​គ្នា​ ដើម្បី​ព​ន្លឿ​ន​លទ្ធភាព​ដោះ​លែង​ស្វាមី​ និង​ម្តាយ​របស់​ពួក​គេ​ឱ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ឆ្នាំ​ថ្មី​នេះ​។​

 

ប្រពន្ធកូនលោក នី ចរិយា មកឃ្លាំមើលសវនាការរបស់ស្វាមីខ្លួន នៅសាលាឧទ្ធរណ៍។នេះជារូបលាគ្នាខណលោក នី ចរិយា ត្រូវបានរថយន្តពន្ធនាគារនាំយកទៅឃុំខ្លួនវិញបន្ទាប់ពីចូលសវនាការ។រូបភាពពីfacebooks Sorphorn Chheng
ប្រពន្ធកូនលោក នី ចរិយា មកឃ្លាំមើលសវនាការរបស់ស្វាមីខ្លួន នៅសាលាឧទ្ធរណ៍។នេះជារូបលាគ្នាខណលោក នី ចរិយា ត្រូវបានរថយន្តពន្ធនាគារនាំយកទៅឃុំខ្លួនវិញបន្ទាប់ពីចូលសវនាការ។រូបភាពពីfacebooks Sorphorn Chheng
ឆ្នាំ​ ២០១៧​ នេះ​ ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ អ្នកខ្លះ​មាន​សេចក្តី​រំពឹង​ទុក​ថា​ នឹង​បាន​ជួប​ក្រុម​គ្រួសារ​ទ្បើ​ង​វិញ​ ហើយ​អ្នកខ្លះ​ទៀត​មិន​ទាន់​មាន​ជំនឿ​ចិត្ត​អាច​នឹង​ជួប​ក្រុម​គ្រួសារ​នៅ​ទ្បើ​យ​នោះ​ទេ​។​

​អ្នកស្រី​ ភាវ​ ម៉ី​ ប្រពន្ធ​របស់​លោក​ ណៃ​ វ៉ង់​ដា​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មាន​ជំនឿ​ចិត្ត​ថា​ ក្នុង​ឆ្នាំ​ថ្មី​ ២០១៧​នេះ​ មន្ត្រី​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​ដោះ​លែង ឱ្យ​មាន​សេរីភាព​វិញ​ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​នោះ​ទេ​។​  មាន​ជំនឿ​ចិត្ត​ដូចនេះ​ ក៏​ព្រោះតែ​អ្នកស្រី​មើលឃើញ​ថា​ សម្តេច​ ស​ ខេ​ង​ បាន​បញ្ជាក់​កាលពី​ពាក់កណ្តាល​ខែធ្នូ​កន្លង​មកនេះ​ថា​ នឹង​ស្វែងរក​លទ្ធភាព​ពិភាក្សា​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​។​ អ្នកស្រី​ ភាវ​ ម៉ី​ ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​ និង​ស្នើ​ឱ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ដើម្បី​ឱ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ ឆាប់​មាន​សេរីភាព​ទ្បើ​ង​វិញ​។​ អ្នកស្រី​ ភាវ​ ម៉ី​៖ «​សំណូមពរ​ឱ្យ​ភាគី​ទាំង​ពីរ​ទាំង​ខាង​រដ្ឋាភិបាល​ ទាំង​គណបក្សប្រឆាំង​ហ្នឹង​សូម​ឱ្យ​លោក​ទាំង​ពីរ​ហ្នឹង​ច​ចារ​គ្នា​ ហើយ​ព​ន្លឿ​ន​ការ​ដោះ​លែង​ខាង​មន្ត្រី​សិទ្ធិ​មនុស្ស​ហ្នឹង​ឱ្យ​បាន​ឆាប់​ព្រោះ​គ្រួសារ​ម្នាក់ៗ​រង់ចាំ​ទន្ទឹង​ទាំង​អន្ទះសារ​ខា​តុលា ការ​ក៏​ត្រូវ​ព​ន្លឿ​ន​នីតិវិធី​របស់​ខ្លួន​ដែរ​ព្រោះ​ក្រុម​គ្រួសារ​កំពុង​រង់ចាំ​ ឪពុក​    ម្តាយ​ ប្តី​ដែល​ជា​ជំហរ​គ្រួសារ​និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​គ្រួសារ​»​។​

លោក នី សុខា (ឆ្វេង) និងលោក ណៃ វង់ដា (ស្តាំ) ជាមន្រ្តីនៃសមាគមអាដហុក ត្រូវជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្សី ករណីស្រីមុំ។រូបភាពពីfacebooks Sorphorn Chheng
លោក នី សុខា (ឆ្វេង) និងលោក ណៃ វង់ដា (ស្តាំ) ជាមន្រ្តីនៃសមាគមអាដហុក ត្រូវជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្សី ករណីស្រីមុំ។រូបភាពពីfacebooks Sorphorn Chheng
តែ​យ៉ាងណា​អ្នកស្រី​ យ៉ែ​ម​ ច​ន្ថា​ ប្រពន្ធ​របស់​លោក​ នី​ ចរិយា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០១​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​ថា​ អ្នកស្រី​មិន​ទាន់​មាន​ក្តី​សង្ឃឹមថា​ ប្តី​របស់​អ្នកស្រី​អាច​នឹង​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​នៅ​ទ្បើ​យ​ទេ​។​ 

អ្នកស្រី​លើក​ទ្បើ​ង​ថា​ កន្លង​មក​អ្នកស្រី​ទទួល​បាន​ព័ត៌មាន​ថា​ នៅ​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៦​ អ្នក​ជាប់​ឃុំ​អាច​នឹង​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ ប៉ុន្តែ​រហូត​មក​ពេល​នេះ​ អ្នកស្រី​មិន​ទាន់​ទទួល​បាន​សញ្ញាណ​ថ្មី​នៅ​ទ្បើ​យ​នោះ​ទេ​។​ តែ​យ៉ាងណា​អ្នកស្រី​រំពឹង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​ នឹង​ឆាប់​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​លទ្ធភាព​ឱ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ មាន​សេរីភាព​ទ្បើ​ង​វិញ​។អ្នកស្រី​ យ៉ែ​ម​ច​ន្ថា៖​«​ចាំ​មើល​សិន​ទៅ​ បើសិនជា​គេច​ចារ​គ្នា​ត្រូវ​គ្នា​អី​ គេ​ដោះ​លែង​អាហ្នឹង​ឃើញ​ហើយ​ ខ្ញុំ​លេង​ហ៊ាន​សង្ឃឹម​ លេង​ហ៊ាន​អរ​អី​ ខ្ញុំ​ខក ចិត្ត​ខ្លាំង​ ខ្ញុំ​សំណូមពរ​សូម​ឱ្យ​គាត់​ធ្វើ​ម៉េច​ជួយ​ដោះស្រាយ​អា​រឿង​បញ្ហា​ឱ្យ​ប្តី​ពួក​ខ្ញុំ​ ឱ្យ​បងប្អូន​ខ្ញុំ​សង្គម​ស៊ី​វិល​ហ្នឹង​ឆាប់​បាន​មាន​មាន​សេរីភាព​ទ្បើ​ង​វិញ​មក​ទុក​គាត់​ធ្វើ​អី​យូ​ពេក​គាត់​ឈឺ​ផង​អី​ផង​ ហើយ​ឆ្នាំ​ថ្មី​គេ​ជួបជុំ​គ្រួសារ​គ្រប់​គ្នា​ហើយ​គ្រួសារ​ពួក​ខ្ញុំ​ត្រូវការ​ជួបជុំ​ដែរ​ យើង​ចង់​ជួបជុំ​ដូច​គេ​ដូច​គេ​ដែរ​តាស​រស់នៅ​ព្រាត់ប្រាស​គ្នា​រាប់​ឆ្នាំ​រស់នៅ​ពិបាក​ប៉ុណ្ណា​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ កញ្ញា​ អ៊ុ​ន​ ប៊ុ​ន​ណា​រី​ ជា​កូនស្រី​របស់​លោកស្រី​ លឹ​ម​ មុន្នី​ និយាយ​ថា​ កញ្ញា​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ ១០០%​ ថា​ម្តាយ​របស់​ខ្លួន​ក៏​ដូច​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​ អាច​ត្រូវ​ដោះ​លែង​បាន​នៅ​ទ្បើ​យ​ទេ​ ព្រោះ​អ្វី​គ្រប់យ៉ាង​ស្ថិត​នៅ​កណ្តាប់ដៃ​តុលាការ​នៅ​ទ្បើ​យ​។​ កញ្ញា​ ប៊ុ​ន​ណា​រី​ ស្នើ​ឱ្យ​តុលាការ​ឆាប់​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ ព្រោះ​ពួក​គាត់​មាន​វ័យ​កាន់​ចំណាស់​ទៅ​ហើយ​ ជា​ពិសេស​ កញ្ញា​ ថា​ពួក​គាត់​មិន​បាន​ធ្វើ​ខុស​នោះ​ទេ​។​ អ៊ុ​ន​ ប៊ុ​ន​ណា​រី​ «​គ្រាន់តែ​សំណូមពរ​ឱ្យ​គាត់​ឆាប់​ដោះ​លែង​ពួក​គាត់​ទាំងអស់​គ្នា​អ​ញ្ចឹ​ង​ព្រោះ​ពួក​គាត់​ជា​មនុស្ស​ល្អ​ គាត់​មិ​បាន​ធ្វើ​អី​ខុសឆ្គង​អ​ញ្ចឹ​ង​ ហើយ​ព្រោះ​ពួក​គាត់​រស់នៅ​បែកបាក់​គ្រួសារ​ គាត់​ក៏​អត់​បាន​ធ្វើ​ការងារ​គាត់​ក៏​ចាស់ៗ​អស់ ហើយ​ យក​គាត់​ទៅ​ដាក់​នៅ​ក្នុង​ហ្នឹង​អ​ញ្ចឹ​ង​ធម្មតា​នៅ​ក្នុង​ពន្ធនាគារ​មនុស្ស​មិនល្អ​ មនុស្ស​ឆបោក​ អ្នក​ជក់​គ្រឿងញៀន​ ហើយ​យក​ពួក​គាត់​ទៅ​ធ្វើ​អ​ញ្ចឹ​ង​ធ្វើបាប​គាត់​ខ្លាំង​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​គាត់​»​។​

លោកស្រី លឹម មុន្នី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក ផ្នែកស្រ្តី ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងមួយដែលអ្នកស្រីចូលជួយ អ្នកនាងស្រីមុំ ពិកណ្តាប់អ្នកនយោបាយ។រូបភាពពីfacebooks Sorphorn Chheng
លោកស្រី លឹម មុន្នី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក ផ្នែកស្រ្តី ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងមួយដែលអ្នកស្រីចូលជួយ អ្នកនាងស្រីមុំ ពិកណ្តាប់អ្នកនយោបាយ។រូបភាពពីfacebooks Sorphorn Chheng

ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ ថ្នាក់ដឹក នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​អាច​កំណត់ពេល​ជួប​ជជែក​គ្នា​ដើម្បី​ដោះ​លែង​អ្នកទោស​ទាំងនោះ​បាន​នៅឡើយ​នោះ​ទេ​ ។​ យ៉ាងណា​លោក​ សុខ​ ឥ​សាន្ត​ សង្កត់ធ្ងន់​ថា​ ទាល់តែ​តុលាការ​បញ្ចប់​នីតិវិធី​ជា​មុន​សិន​ ទើប​បក្ស​ទាំង​ពីរ​អាច​ពិនិត្យ​លទ្ធ ភាព​តាម​ក្រោយ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​ទុក​ឱ្យ​តុលាការ​ដំណើរការ​នីតិវិធី​ចប់​សិន​ចាំ​យើង​ពិនិត្យ​តាម​ក្រោយ​បាន​ បាន​ បើ​អ​ញ្ចឹ​ង​គេ​ចោទ​យើង​ថា​យើង​រំលោភ​លើ​សមត្ថកិច្ច​តុលាការ​ហើយ​វា​មាន​វប្បធម៌​និទណ្ឌភាព​ទៀត​ហើយ​ តាម​ខ្ញុំ​មាន​មតិ​យូរហើយ​គឺថា​យើង​មិន​អាច​ជជែក​គ្នា​រវាង​គណ បក្ស​ និង​គណបក្ស​ ដើម្បី​ដោះ​លែង​អ្នកទោស​រំលោភ​លើ​សមត្ថកិច្ច​តុលាការ​បាន​ទេ​ ដូច​ឯកឧត្តម​កឹ​ម​ សុខា​យើង​ឃើញ​ថា​តុលាការ​គេ​កាត់សេចក្តី​ចប់​សព​គ្រប់​ហើយ​គាត់​អត់​ប្តឹង​ឧទ្ធរណ៍​អាហ្នឹង​បាន​ចប់​បើកាលណា​មិន​ទាន់​កាត់ក្តី​ទេ​អ្នក​ជាប់​ឃុំ​ទាំងអស់​ហ្នឹង​មិន​ទាន់​ក្លាយជា​អ្នកទោស​ទេ​ បើ​មិន​ទាន់​ក្លាយជា​អ្នកទោស​ទៅ​លើកលែងទោស​មិច​បើ​គេ​មិន​ទាន់​មានទោស​ផង​»​។​

​គួរ​បញ្ជាក់​ថា​ មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​ រូប​ ដែល​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​។​ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​នោះ​រួម​មាន​ លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ យី​ សុខ​សាន​ លោក​ ណៃ​ វង់​ដា​  ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ រង​ការ​ចោទប្រកាន់​ពី​បទ​ «​សូកប៉ាន់​សាក្សី​»​ ទាក់ទិន​នឹង​សំណុំរឿង​របស់​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​ ចំណែក​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ចោទ​ពី​បទ​ «​សមគំនិត​សូកប៉ាន់​សាក្សី​»​ក្នុង​សំណុំរឿង​ខាងលើ​នេះ​ដែរ​៕

 

Share

ព័ត៌មានទាក់ទង

Image