en     km
en     km

​ឥណ្ឌូ​នេ​ស៊ី​ ៖​ ស្លាប់​ ២​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ទូក​មួយ​គ្រឿង​នៅ​ក្នុង​ទន្លេ​គង្គា​

Share

​ហ្សា​ការ​តា​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ ក្នុង​ហេតុការណ៍​ឆាបឆេះ​ទូក​មួយ​គ្រឿង​នៅ​លើ​ទន្លេ​ គង្គា​ ភាគ​ខាងជើង​ទីក្រុង​ហ្សា​ការ​តា​ នៅ​ថ្ងៃអាទិត្យ​ ទី​០១​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​។​

ទូកដឹកអ្នកទេសចរណ៍ដែលត្រូវឆេះ។
ទូកដឹកអ្នកទេសចរណ៍ដែលត្រូវឆេះ។
លោក​ Satriadi​ Gunawan​ ប្រធាន​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ Detik​ នៅ​ក្រុង​ ចា​ការ​តា​ និយាយ​ថា​៖​ «​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​»​។​

ទូក​ដែល​ជួប​ហេតុ​គ្រោះអាក្រក់​មានឈ្មោះ​ថា​ Zahro​ Express​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ផ្ទុក​អ្នកដំណើរ​ចំនួន​ ១០០​នាក់​ ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ Tidung​ ដែល​ជា​កោះ​មួយ​មាន​ប្រជាប្រិយភាព​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​នៅ​រដ្ឋធានី​ ហ្សា​កា​តា​ បាន​រាប់រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​

ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​បាន​ប្រាប់​អោយ​ដឹង​ថា​ ហេតុការណ៍​ឆេះ​ទូក​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ ៨​ និង​៤៦​នាទី​ព្រឹក​ ហើយ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​ដាក់​កម្លាំង​ចូល​ទៅ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចំនួន​៥​នាក់​។​

ចំណែក​អ្នកដំណើរ​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ច្រាំង​ ហើយ​អ្នក​ដែល​រង​របួស​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ Atmajaya​ ក្នុង​តំបន់​ Detik​ ដើម្បី​ទទួល​ការ​ព្យាបាល​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image