ក្រុងតៃប៉ិ ៖ មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន និយាយនៅថ្ងៃសៅរ៍ ទី៣១ ធ្នូ នេះថា តៃវ៉ាន់នឹងរក្សាភាពស្ងប់ស្ងាត់ នៅពេលមានការប្រឈមមុខដាក់គ្នា ឬបញ្ហាផ្សេងៗជាមួយប្រទេសចិន ប៉ុន្តែលោកស្រីថានៅឆ្នាំក្រោយ តៃវ៉ាន់នឹងមិនប្រាកដប្រជាទេថា នឹងអាចមានការសាក ល្បងផ្ដាច់ស្វ័យភាពនៃដែនកោះមកគ្រប់គ្រងដោយខ្លួនឯង និងបញ្ហាសន្ដិសុខជាតិរបស់ខ្លួន។
ប្រទេសចិន មានការសង្ស័យយ៉ាងខ្លាំងចំពោះលោកស្រី សៃ ដែលមានគំនិតចង់ជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការនៃដែនកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយតៃវ៉ាន់ផ្ទាល់ តែក្រុងប៉េកាំងបានចាត់ទុកថាកោះនេះ ជាខេត្តបំបែកខ្លួនមួយរបស់ចិន។
លោកស្រី សៃ អ៊ីងវេន និយាយថា តៃវ៉ាន់សន្យាដើម្បីរក្សាសន្តិភាព និង ស្ថិរភាព មិនមានការផ្លាស់ប្តូរសុច្ឆន្ទៈរបស់ខ្លួនឆ្ពោះទៅរកចិននោះទេ។ លោកស្រីបន្តថា តៃវ៉ាន់នឹងមិនត្រូវបានដាក់សម្ពាធណាមួយនោះទេ។
ទំនាក់ទំនងរវាង ចិន និង តៃវ៉ាន់ កាន់តែល្អក់កករឡើង ចាប់តាំងពីប្រធានាធិបតីលោកស្រី សៃ ជាប្រ ធានគណបក្សជឿនលឿនខាងប្រជាធិប តេយ្យ ផ្តើមទាមទារឯករាជ្យផ្តាច់ចេញពីចិន នៅពេលដែលលោកស្រីបានជាប់ឆ្នោតកាលពីក្នុងខែមករា។ តែយ៉ាងណា លោកស្រីបានសន្យានឹងរក្សាសន្តិភាពឱ្យបានជាមួយប្រទេសចិន៕ប្រភព៖CNA