ភាពតានតឹងផ្នែកកាតទូតរវាងប្រទេសមហាអំណាច២គឺអាមេរិកនិងរុស្ស៊ី ចាប់ផ្ដើមកាន់តែឃើញយ៉ាងច្បាស់ នៅពេលនេះ ខណៈរដ្ឋការរបស់លោកអូបាម៉ា ចាប់ផ្ដើមបណ្ដេញអ្នកកាទូតរុស្ស៊ី ៣៥រូប ចេញពីអាមេរិក អោយអស់នឹងរយៈពេល ៧២ ម៉ោងដោយរាប់ចាប់ពីថ្ងៃនេះតទៅ ។
ឆ្លើយតបនិងវិធានការនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានព្រមានថា ខ្លួននិងចាត់ការសងសឹកភ្លាមនៅពេលឆាប់ៗ ប៉ុន្ដែប្រទេសមហាអំណាចមួយនេះ មិនបានប្រាប់មុនថា ខ្លួននឹងសងសឹកដោយវិធានការអ្វីនោះទេ។
ការបណ្ដេញអ្នកកាទូតរុស្ស៊ីដែលមានចំនួនដ៏ច្រើននេះ គឺ ធ្វើឡើងមបន្ទាប់ពីសភាអាមេរិក កាលពីថ្ងៃម្សិលមិញ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងម៉ូស្គូ ។
ដើមចមមកពីរុស្ស៊ី លួចអ៊ីមែលលោកស្រី Hillary Clinton
មុននឹងឈានដល់ការបណ្ដេញអ្នកកាទូតរុស្ស៊ីដូចនេះ គឺ សហរដ្ឋអាមេរិកបានចោទប្រកាន់ទៅលើប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា ជាអ្នករៀបចំអោយមានការលួចអ៊ីមែលលោកស្រី Hillary Clinton អំឡុងយុទ្ធនាការរកសំលេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលករណីនេះ លោក អូបាម៉ា បានព្រមានលោក ពូទីនថា នឹងមានវិធានការឆ្លើយតបវិញ។តែពេលនេះវិធានការរបស់លោកអូបាម៉ា គឺ ការបណ្ដេញទូតរុស្ស៊ីចេញពីអាមេរិក ។
លោក ដូណាល់ត្រាំ នឹងធ្វើអោយអ្នកទំនាក់ទំនងរុស្ស៊ី-អាមេរិក ល្អធម្មតាវិញ
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov បាននិយាយថា ទោះបីរុស្ស៊ីឆ្លើយតបដោយកំហឹងក៏ដោយ ប៉ុន្ដែសង្ឃឹមថា ស្ថានភាពទំនាក់ទំនងរុស្ស៊ីអាមេរិកដ៏តានតឹងនេះអាចនឹងធូរស្រាលវិញនៅពេលដែលប្រធានាធិបតីថ្មីអាមេរិក លោក ដូណាល់ត្រាំ ចូលកាន់តំណែងនៅសេតវិមាននៅថ្ងៃទី ២០ មករា ឆ្នាំ២០១៧ ។
លោក ដូណាល់ត្រាំ ត្រូវបានអ្នកនយោបាយអាមេរិកចាត់ទុកថា លោកជាមនុស្សដែលមានទំនុកចិត្ត នឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រោះពេលយុទ្ធនាការរកសំលេងឆ្នោតមេដឹកនាំរុស្ស៊ីរូបនេះ បានសម្ដែងការសង្ឃឹមថា លោកដូណាល់ត្រាំម្នាក់គត់នៅក្នុងចំណោមមេដឹកនាំអាមេរិកដែលចូលនិវត្តន៍ គឺ លោក ត្រាំ អាចធ្វើអោយទំនាក់ទំនងទ្វេភាគីរវាងប្រទេសមហាអំណាចពីរនេះ មានភាពប្រក្រតីច្រើនឡើងវិញ ហើយរាល់បញ្ហាទាំងឡាយក៏អាចដោះស្រាយបានដែរ។
ចំណែកលោក ដូណាល់ត្រាំវិញ ក៏បានអះអាងថា លោកនឹងមិនចាប់យករុស្ស៊ីជាអមិត្តរបស់អាមេរិកឡើយ។ប៉ុន្ដែទន្ទឹមនឹងការអះអាងបែបនេះ លោកត្រាំបែបជាសាកល្បងឈ្លោះជាមួយនិងចិនទៅវិញ។
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិករូបនេះ សន្យាសើរើកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីជាមួយចិនឡើងវិញ ហើយបើមិនអាចដោះស្រាយជាមួយគ្នាបានគឺអាមេរិកនឹងសម្រេចលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។
ករណីនេះ នាំអោយទីក្រុងប៉េកាំងសម្ដែងការខកចិត្ត ហើយក៏បានព្រមានតបវិញថា ខ្លួននឹងរកវិធានការដើម្បីទប់ទល់បើករណីកើតឡើងជាយថាហេតុ។
យ៉ាងណាក៏ដោយការបណ្ដេញមន្ដ្រីទូតរុស្ស៊ី ចេញពីអាមេរិកនៅពេលនេះ គឺ ចំពោះលោកត្រាំ មិនទាន់ឃើញប្រតិកម្មនៅឡើយ៕ប្រភព:BBC