en     km
en     km

គ​.​ជ​.​ប​ អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ព​ន្លឿ​ន​ រៀបចំ​បេក្ខជន​ ឈរឈ្មោះ​បោះ​ឆ្នោត​(មានសំឡេង)

Share

​ភ្នំពេញ​៖​មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អំពាវនាវ​សុំ​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​រួច​ហើយ​ត្រូវ​ព​ន្លឿ​ន​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឱ្យទាន់​ពេលវេលា​ខណៈ​ការ​ទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​បេក្ខជន​មាន​តែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៧​។

nec-h

លោក​ កែវ​ ផល្លា​ ថ្លែង​ដូចនេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​ តែ​យ៉ាងនេះ​ក្ដី​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ហើយ​។​

​លោក​ កែវ​ ផល្លា​ ទីប្រឹក្សា​ គ​.​ជ​.​ប​ និង​ជា​ប្រធាន​នាយកដ្ឋាន​សវន​កម្ម​ច្បាប់​និង​វិវាទកម្ម​ នៃ​គណៈកម្មា ធិការជាតិរៀបចំ​ការ​បោះ​ឆ្នោត​ ក្រោយ​ពី​បញ្ចប់​ការ​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ និង​បញ្ជី​បោះ​ឆ្នោត​ ផ្លូវការ​រួចរាល់​សម្រាប់​បេក្ខជន​ត្រៀម​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ គឺ​បេក្ខជន​ម្នាក់ៗ​ត្រូវ​ទៅ​បញ្ជាក់​ថា​ខ្លួន​ពិតជា​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​ណាមួយ​។

​លោក​បានឱ្យ​ដឹង​ថា​ តាម​ច្បាប់បោះឆ្នោត​បាន​កំណត់​ថា​ បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នីមួយៗ​ ត្រូវ​មាន​ពីរ​ដង​ នៃ​ចំនួន​អ​សនៈ​នៅ​តាម​ឃុំ​ សង្កាត់​នីមួយៗ​ លោក​សុំ​ឱ្យ​គណបក្ស​ទាំងអស់​ព​ន្លឿ​ន​ការ​រៀបចំ​បេក្ខជន​ដើម្បី​ឱ្យ​ការ​ដាក់​ពាក្យ​បាន​ទាន់​ពេលវេលា​។​ លោក​ កែវ​ ផល្លា​៖«​ការ​រៀបចំ​វា​យូរ​ប៉ុន្តែ​ឱ្យ​ដាក់​នោះ​វា​មាន​តែ​បី​ថ្ងៃ​ទេ​បើ​ដាក់​ក្រោយ​បី​ថ្ងៃ​មាន​ន័យ​ថា​គណបក្ស​បោះបង់​ចោល​ ក្នុង​ការ​ប្រកួត ប្រជែ ង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​»​។​

keo-phalar
​លោក​ កែវ​ ផល្លា​ ទីប្រឹក្សា​ គ​.​ជ​.​ប

​ទាក់ទិន​រឿង​នេះ​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​សំណុំ​បែបបទ​ផ្សេង​។​ លោក​បន្ថែម​ថា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ការ​ជ្រើសរើស​បេក្ខជន​ឱ្យ​ឈរឈ្មោះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​របស់​សមាជិក​ ដោយ​គណបក្ស​មិន​ធ្វើការ​ជ្រើសរើស​នោះ​ទេ​។​ លោក​សុខ​ ឥ​សាន​ ៖«​វា​អាស្រ័យ​ទៅ​លើ​សន្លឹក​ឆ្នោត​របស់​សមាជិក​គណៈកម្មការ​បក្ស​នៅ​មូលដ្ឋាន​នោះ​អ្នកបោះឆ្នោត​ជា​សម្ងាត់​ វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​ទៅ​សន្និបាត​របស់​គណបក្ស​ឃុំ​ នីមួយៗ​»​។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ដំណើរ​ក្នុង​ការ​រៀបចំ​ជ្រើសរើស​បេ​ក្ខ​ជា​បណ្តើរៗ​ហើយ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​កំពុង​ដំណើរ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

​ដោយឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ជា​គណបក្ស​ទើប​បង្កើត​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ សម្រេច​ជ្រើសរើស​បេក្ខជន​ឱ្យ​ឈរឈ្មោះ​ជា​ប្រឹក្សា​ឃុំ​ តែ​ជាង​២០​ឃុំ​ ប៉ុណ្ណោះ​។​
​លោក​ សាម​ អ៊ី​ន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​គណប ក្សចូលរួម​ប្រកួត​តែ​ជាង​២០​ឃុំ​នេះ​ ដោយសា​គណបក្ស​ចង់​ចម្រាញ់​យកគុណ​ភាព​ ។​
​លោក​បានឱ្យ​ដឹង​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​គណបក្ស​បាន​ដាក់​ផែន​ទៅ​ឃុំ​ទាំង​ជាង​២០​ដែល​គណបក្ស​បាន​ជ្រើសរើស​ ដើម្បី​ធ្វើ​សមាជ​ ឃុំ​ បោះ​ឆ្នោត​ជ្រើសរើស​លេខ​រៀង​បេក្ខជន​សម្រាប់​ឈរឈ្មោះ​។​  លោក​សាម​ អ៊ី​ន​ ៖«​អ​ញ្ចឹ​ង​យើង​គិត​ថា​ យើង​ធ្វើ​កិច្ច​នេះ​ទាន់​បច្ចុប្បន្ន​នេះ​យើង​បាន​រៀបចំ​ធ្វើ​សមាជ​ឃុំ​ ធ្វើការ​ជាមួយ​ឃុំ​ដែល​យើង​ធ្វើការ​ជាមួយ​គាត់​បាន​២៤​ឃុំ​ហើយ​ យើង​គិត​ថា​ប្រហាក់​ប្រហែលជា​ប្រមាណ​២០​ឃុំ​ហ្នឹង​ យើង​នឹង​អាច​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​»​។

samm-in
​លោក​ សាម​ អ៊ី​ន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

​យោង​តាម​ប្រតិទិន​របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ឃ​.​ស​.​ប​ នឹង​ចាប់ផ្តើម​ទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​រយៈពេល​បី​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៧​។

​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​ គ​.​ឃ​.​ស​.​ប​ នឹង​ធ្វើ​ឡើង​រយៈពេល​៧​ថ្ងៃ​ ដែល​ថ្ងៃ​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៧​។​ សូម​ជ​ម្រ​ប​ផង​ដែរ​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នឹង​ធ្វើ​ឡើង​នៅ​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧៕​

Share

ព័ត៌មានទាក់ទង

Image