តុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្រេចមិនឱ្យយុវជនគង់រ៉ៃយ៉ាសុំបញ្ចប់ការអនុវត្តទោសក្នុងពន្ធនាគារដែលរងការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលយុវជនរូបនេះ បានអំពាវនាវឲ្យមានបដិវត្តន៍ពណ៌នៅលើបណ្ដាញសង្គម Facebook។
កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៦ សាលាឧទ្ធរណ៍ក៏បានច្រានចោល ការដែល ជនជាប់ចោទរូបនេះ សុំកាត់តម្រឹមទោស ឱ្យលោកបានចេញពីពន្ធនាគារនៅមុនការបញ្ចប់ទោស។
គួរបញ្ជាក់ថា យុវជន គង់ រៃយ៉ា ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យខេមរៈ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ហើយលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែមកដល់ពេលនេះ លោកបានអនុវត្តទោសបាន ១ឆ្នាំ ៤ខែហើយ៕