en     km
en     km

ភូមា​វាយប្រហារ​ទូក​នេសាទ​បង់​ក្លា​ដេ​ស​បណ្ដាល​ឲ្យ​ ៤​នាក់​រង​របួស​

Share

​រ៉​ង​ហ្គួ​ន​៖​ពួក​មន្ដ្រី​បង់​ក្លា​ដេ​សបាន​និយាយ​ថា​ ទូក​នេសាទ​មួយ​គ្រឿង​ដែល​កំពុង​បើ​ក្នុង​ដែន សមុទ្រ​របស់​ខ្លួន​ស្រាប់តែ​ត្រូវ​បាន​កង​ល្បាត​សមុទ្រ​ប្រទេស​ភូមា​វាយប្រហារ​ដែល​បណ្ដាល​ឲ្យ​អ្នកនេសាទ​ ៤​នាក់​រង​របួស​។​

bord-burma
កងល្បាតសមុទ្រប្រទេសភូមា

ប្រព័ន្ធ​ផ្សព្វផ្សាយរ​បស់បង់​ក្លា​ដេ​សបាន​រាយការណ៍​ថា​ ទូក​នេសាទ​មួយ​គ្រឿង​នោះ​មាន​អ្នកនេសាទ​ ១៤​នាក់​ហើយ​ ៤​នាក់​ត្រូវ​បាន​កង​ល្បាត​សមុទ្រ​ភូមា​បាញ់​រះ​បណ្ដាល​ឲ្យ​រង​របួស​ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។

​ពួក​ឆ្មាំ​សមុទ្រ​បង់​ក្លា​ដេ​សបាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ ពួក​ល្បាត​ភូមា​បាន​បើ​ការ​វាយប្រហារ​នេះ​ដោយ​មិន​បាន​ព្រមាន​ជា​មុន​នោះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ជា​ខ្លាំង​លើ​ដែនសមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ​។​ ប្រទេស​ភូមា​រយៈពេល​ចុង​ក្រោយ​នេះ​បាន​រឹត​បន្ដឹង​ការ​ល្បាត​សមុទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​វាយប្រហារ​ទៅ​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ាប​ង់​ក្លា​ដេ​ស​បណ្ដាល​ឲ្យ​ជនអន្ដោប្រវេសន៍​ ៣៤០០០​នាក់​បាន​សម្រុក​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​វិញ​។​ អាជ្ញាធរ​ភូមា​ប្រកាស​ថា​ គេ​ត្រូវ​ទប់​ស្ដា​ត់​សកម្មភាព​ខុសច្បាប់​ណាមួយ​ពី​សំណាក់​ជនអន្ដោប្រវេសន៍​បង់​ក្លា​ដេ​សម​កលើ​ទឹកដី​ភូមា​៕​ប្រភព​:AFP ​

Share

ព័ត៌មានទាក់ទង

Image